កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញ Lisa ជាសមាជិកក្រុម Blackpink ម្នាក់ដែលមានភាពលេចធ្លោរជាងគេខាងរ៉េប និង បញ្ចេញក្បាច់រាំយ៉ាងរស់រវើក។ មិនតែប៉ុណ្ណោះ សម្រស់របស់ Lisa ក៏ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាចង់មានមុខតូចរាងស្អាតដូចនាងផងដែរ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ការតែងខ្លួនរបស់តារាស្រីរូបនេះ ត្រូវបានគេសម្គាល់ថា នាងតែងតែទម្លាក់សក់សេះតាំងពីចាប់ផ្ដើមបង្ហាញមុខដំបូងរហូតមកដល់បច្ចុប្បន្ន។ បើទោះបីជា Lisa ប្ដូរស្ទាយ៍ម្ដងម្កាល ប៉ុន្ដែនាងមិនដែលធ្វើម៉ូតសក់បង្ហាញថ្ងាស់ឲ្យអ្នកគាំទ្រឃើញច្បាស់ពេកនោះទេ។ឮ

Lisa

ដោយឡែក នៅក្នុងខនសឺតរបស់ Blackpink កាលពីពេលកន្លងទៅនេះ តារា Kpop សញ្ជាតិថៃរូបនេះ បានប្ដូរស្ទាយ៍ម៉ូតសក់ ដោយមិនទម្លាក់សក់សេះទៀតនោះទេ ដែលធ្វើឲ្យហ្វេនៗឃើញហើយ មើលភ្លឹកទាំងអស់គ្នា ព្រោះតែ Lisa ហាក់ស្អាតជាងពេលទម្លាក់សក់សេះទៅទៀត៕

Lisa

ប្រភព៖ jkmsq

@jskmsq so prettyyy #lisa #fyp #jskmsq ♬ original sound - Locsapp
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]