ភ្នំពេញ៖ ពិតជាដំណឹងល្អសម្រាប់បេក្ខភាព ដែលមានបំណងចង់ក្លាយជាបវរកញ្ញាអន្តរជាតិ Miss Earth Cambodia 2023 នេះ។ ខណៈកម្មវិធីបវរកញ្ញាអន្តរជាតិនេះ កំពុងបើកទទួលពាក្យសម្រាប់បេក្ខភាពដែលមានបំណងចងរួមប្រកួតផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះនៃអ្នកគាំទ្រក្នុងវិស័យបវរកញ្ញាកម្ពុជា ហាក់មានការកើនឡើងគួរឲ្យគត់សម្គាល់ ដែលជាឱកាសដ៏ល្អមួយ សម្រាប់បេក្ខភាពដែលបំណងចង់ចូលរួមប្រកួតអាចបង្ហាញពីទេពកោសល្យរបស់ខ្លួនទៅកាន់គណកម្មការ ដើម្បីអាចឈានជើងទៅបង្ហាញសមត្តភាពបន្តលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីរសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៣ កន្លងទៅនេះ កម្មវិធីបវរកញ្ញអន្តរ Miss Earth Cambodia បានជូនដំណឹងអំពីការចាប់ផ្ដើមទទួលពាក្យបេក្ខភាព ដែលមានអាយុចាប់ពី ១៨ ឆ្នាំ រហូតដល់ ២៦ឆ្នាំ ដែលមានបំណងចង់ចូលរួមប្រកួត។ ដោយគ្រាន់តែបំពេញតាមបែបបទងាយៗមួយចំនួនដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត រូបថតចំហរខ្លួន ខ្នាតដើមទ្រូង ចង្កេះ ត្រងាក និងអាស័យដ្ឋានជាការស្រេច។

ថ្មីៗនេះបន្ទាប់ពីការជូនដំណឹងទទួលពាក្យបេក្ខភាពចូលរួមប្រកួតក្នុងកម្មវីធី Miss Earth Cambodia មិនទាន់បានប៉ុន្មានផង ស្រាប់តែបេក្ខនារីដំបូងគេបានបង្ហាញខ្លួនជាផ្លូវការណ៍ ខណៈបេក្ខភាពរូបនេះជាប់ទៅវគ្គជំរុះដំបូង។ ដែលបេក្ខនារីរូបនេះមានឈ្មោះថា ឡេង សាលីន អាយុ ១៩ឆ្នាំ កម្ពស់១៦៥cm ទម្ងន់៤៥គីឡូ ទីលំនៅបច្ចុប្បន្នក្នុងរាជភ្នំពេញ៕

សូមទស្សនារូបភាពដូចខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]