បរទេស៖ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីមានការបង្ហាញថា ភរិយារបស់ កីឡាករបាល់ទាត់ Lionel Messi នាង Antonela និង ភរិយារបស់ កីឡាករបាល់ទាត់ Ronaldo នាង Georgina Rodriguez    តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៅលើបណ្តាញសង្គម។

យ៉ាងណាមិញ បើទោះបីជា ភរិយារបស់ កីឡាករបាល់ទាត់ទាំងពីរ មិនដែលបានឃើញ ជាមួយគ្នានៅទីសាធារណៈក៏ពិតមែន តែស្រីស្អាតទាំងពីររូបនេះ បាន​រក្សា​ទំនាក់​ទំនង​ស្និទ្ធស្នាល នៅ​ក្នុង​បណ្ដាញ​សង្គម ខណៈដែលជាញឹកញាប់ បានចុចLike លើ រូបថតរបស់គ្នាទៅវិញទៅមក។ ហើយមានពេលមួយនោះ មិត្តស្រីរបស់លោក Ronaldo ក៏ធ្លាប់បានសរសើរប្រពន្ធ Messi ថា ស្អាត នៅក្នុងបញ្ចេញមតិលើរូបថតរបស់ Antonela ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ត្រូវបានគេដឹងថា គឺជាឯកអគ្គរាជទូតសម្រាប់ម៉ាកសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ សម្រាប់យូហ្គា ដូច្នេះ ពួកគេតែងតែមានទំនាក់ទំនងគ្នា នៅពេលណាដែលបានបង្ហោះរូបថតផ្សព្វផ្សាយម៉ាកផលិតផល ខណៈដែលសកម្មភាពមួយនេះ បានធ្វើឱ្យអ្នកគាំទ្រ កាន់តែរំភើបចិត្ត ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo និង Georgina Rodriguez
Ronaldo និង Georgina Rodriguez
Messi និង ភរិយា Antonela
Messi និង ភរិយា Antonela
Ronaldo និង Georgina Rodriguez
Messi និង ភរិយា Antonela
Antonela និង Georgina Rodriguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]