ភ្នំពេញ៖ ទីភ្នាក់ងារវាយតម្លៃឥណទានដ៏ធំបំផុតរបស់ពិភពលោក Standard and Poor’s (S&P Global) បានបញ្ជាក់ជាថ្មី នូវកម្រិតឥណទានប្រភេទ B+ របស់ធនាគារ ABA យោងតាមការសិក្សាចុងក្រោយ ដែលបានចេញផ្សាយកាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2023។
កម្រិតឥណទានរបស់ ABA នៅតែបន្តមាន “ស្ថិរភាព” ព្រមទាំងបានបញ្ជាក់អំពីការវាយតម្លៃរបស់ក្រុមអ្នកជំនាញ ដែលថា ធនាគារ ABA នឹងបន្តគ្រប់គ្រងប្រូហ្វាលហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលពី 12 ទៅ 18 ខែជាបន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ទីភ្នាក់ងារបានបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ធនាគារ ABA ចំពោះធនាគារជាតិកាណាដា។ S&P បានអធិប្បាយថា៖
លទ្ធផលពីការស្រាវជ្រាវចុងក្រោយ បានបញ្ជាក់ថា ABA គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា។ ផ្លែតហ្វមឌីជីថលដ៏ទំនើប សម្រាប់សេវាប្រាក់កម្ចី និងប្រតិបត្តិការរបស់ស្ថាប័នហិរញ្ញវុត្ថុ បានអនុញ្ញាតឲ្យធនាគារផ្តល់នូវផលិតផលនិងសេវាកម្មនវានុវត្តន៍ និងភាពងាយស្រួល និងកាត់បន្ថយការចំណាយលើប្រតិបត្តិការបន្ថែម។ សមត្ថភាពទាំងនេះ បង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ABA ក្នុងពង្រីកអាជីវកម្មរបស់ខ្លួន។
ការផ្តល់នូវកម្រិតឥណទាន ប្រភេទ B+ ពី S&P Global Ratings គឺជាសញ្ញាវិជ្ជមានមួយសម្រាប់អតិថិជន ABA។ ចំណាត់ថ្នាក់នេះ មានន័យថា ធនាគារមានហិរញ្ញវត្ថុ និងជំហរអាជីវកម្មយ៉ាងរឹងមាំ។ ចំណែកឯអនាគត “ស្ថិរភាព” ក៏បង្ហាញផងដែរថា S&P Global Ratings រំពឹងថា ABA នឹងនៅតែបន្តដំណើរការបានល្អនាពេលអនាគត។
ABA មានកំណត់ត្រាប្រាក់ចំណេញដ៏រឹងមាំ និងប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយនិរន្តរភាព។ ធនាគារក៏មានដើមទុនច្រើន ខណៈដែលកម្ចីមិនដំណើរការនៅតែស្ថិតក្នុងកម្រិតទាប។
ថ្មីៗនេះ ABA បានបន្តបង្កើនដើមទុនរបស់ខ្លួន ដោយមានការគាំទ្រពីភាគហ៊ុនិក។ ការបន្ថែមដើមទុននេះ បានធ្វើឲ្យដើមទុនសរុបរបស់ធនាគារកើនដល់ 1.7 ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ 2023 នេះ។
អំពី S&P Global Ratings
គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក ដែលបានផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង 1 លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុន ហិរញ្ញវត្ថុ និងមូលបត្រអន្តរជាតិ។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានារបស់ S&P Global Ratings ជួយឲ្យមានការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារកាន់តែច្រើនឡើង នៅលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង 1,500 នាក់ក្នុង 28 ប្រទេស ទូទាំងពិភពលោក។ ទីភ្នាក់ងារនេះ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]