កម្សាន្ត៖ បើយើងបកទៅរំឮកការចងចាំកាលពីអំឡុងឆ្នាំ ២០១០ ដល់ ២០១២ ប្រិយមិត្តច្បាស់ជាបានស្គាល់តារាចម្រៀងទាំងប៉ុន្មាននាក់ខាងក្រោមនេះ ដែលមានបទចម្រៀពីរោះៗនិងល្បីៗជាច្រើននៅក្នុងផលិតកម្ម Rock ហើយពួកគេទទួលបានការគាំទ្រពីមហាជនជាច្រើន។
យ៉ាងណាមិញ កន្លងមកជាច្រើនឆ្នាំ ក្រោយផលិតកម្ម Rock បានផ្អាកការដំណើរការ តារាចម្រៀងទាំងប៉ុន្មាននាក់ខាងក្រោម អ្នកខ្លះក៏បានដកឃ្លាពីសិល្បៈ ឯខ្លះទៀតក៏នៅតែបន្ត និងកំពុងជោគជ័យមានឈ្មោះកាន់តែល្បីក្នុងសិល្បៈដដែលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ មានដូចខាងក្រោម៖
១.ខៀវ ដាឡិច
ក្រោយចាកចេញពីផលិតកម្ម Rock តារាស្រីរូបនេះ ក៏បានចូលច្រៀងក្នុងផលិតកម្ម Big Man និង ផលិតកម្ម M ដោយមានបទល្បីៗមួយចំនួនដូចជាបទ «ប្រពន្ធលួចលាក់» និងបទ «ជួយបង្រៀនអូនឲ្យចេះកាត់ចិត្តពីបងផង» ជាដើម។ ហើយមកដល់សព្វថ្ងៃ នាងក៏ជាតារាចម្រៀងឯករាជ្យមួយរូបផងដែរ។


២.ម៉ុក អានីត
តារាចម្រៀងរូបនេះ ក៏ជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីក្នុងផលិតកម្ម ក៏មានប្រជាប្រិយភាពខ្លាំងដែរ ដោយមានបទល្បីៗដូចជាបទ «បំផ្លាញចិត្តឯង»។ ក្រោយចេញពី Rock នាងក៏មានបទផ្សេងទៀតល្បីនៅផលិតកម្ម Big Man ដូចជាបទ «កុំភ្លេចប្រាប់គេថាបងជាសង្សារអូន» ផងដែរ។ ហើយសព្វថ្ងៃនាងបានឃ្លាតឆ្ងាយពីសិល្បៈហើយ ដោយរៀបការមានគ្រួសារនិងរស់នៅលើទឹកដីក្រៅប្រទេស។



៣.អ៊ុត ចរិយា
ម្ចាស់បទ «ក្រវាន់សៀមរាប» រូបនេះ ក៏ដកឃ្លាពីសិល្បៈតាំងពីយូរផងដែរ ដោយសព្វថ្ងៃសាងគ្រួសារមានកូនប្រុសស្រី រស់នៅយ៉ាងសាមញ្ញនិងមានសុភមង្គល។


៤.ទិត្យ វិច្ឆិកា
ក្រោយចាកចេញពីផលិតកម្ម Rock សព្វថ្ងៃលោក ទិត្យ វិច្ឆិកា កំពុងសាងគ្រួសារមួយ និងមានការងារក្នុងជួររាជការផងដែរ។


៥.លំ សុក្រិត
ក្រោយចាកចេញពីផលិតកម្មចាស់ សព្វថ្ងៃ តារាប្រុសរូបនវក៏នៅតែបន្តសិល្បៈចម្រៀង និងមានបទល្បីៗដូចជាបទ «ទៅរកសង្សារចាស់អូនវិញចុះ» ជាដើម។


៦.ផន ស្រីខួច
តារាចម្រៀង ផន នីតា ឬ ផន ស្រីខួច ដែលជាអតីតតារាចម្រៀងនៅផលិតកម្ម Rock រូបនេះ ក្រោយចាកចេញ នាងក៏បានហក់ចូលទៅក្នុងផលិតកម្មដ៏ធំ គឺផលិតកម្មរស្មីហង្សមាស និងមានបទល្បីៗជាច្រើនរហូតមកដល់សព្វថ្ងៃ។


៧.សួស វីហ្សា
ក៏មិនខុសពីតារាខាងលើៗដែរ ក្រោយចាកចេញពី Rock តារាស្រីរូបនេះ បានឈានជើងចូលក្នុងផលិតកម្មរស្មីហង្សមាស និងទទួលបានភាគជោគជ័យទាំងបទចម្រៀង ប្រជាប្រិយភាព និងមុខជំនួញផងដែរ។


៨.យូរី
បន្ទាប់ពីចេញពីផលិតកម្ម Rock យូរីបានបន្តអាជីពរបស់ខ្លួនដោយចូលទៅក្នុងផលិតកម្ម សាន់ដេ និងមានស្នាដៃល្បីៗជាច្រើន។ តែក្រោយមក នាងក៏បានបញ្ចប់កុងត្រា ព្រមទាំងបានហក់ចូលផលិតកម្មយក្ស រស្មីហង្សមាសតាមរៀមច្បងដែរ ដោយទទួលបានការគាំទ្រក្នុងបទជាច្រើនដូចគ្នា។


៩.ខាន់ ជែមស៍
ក៏មិនខុសពីតារាខាងលើៗដែរ ក្រោយចាកចេញពី Rock តារាប្រុសសាច់ចាំរូបនេះ បានឈានជើងចូលក្នុងផលិតកម្មសាន់ដេជាច្រើនឆ្នាំ និងមានបទល្បីៗជាច្រើន ទើបក្រោយមក លោកក៏បានចូលទៅផលិតកម្ម Galaxy មកដល់សព្វថ្ងៃ។


អត្ថបទដោយ៖ ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]