ភ្នំពេញ៖ ក្រៅពីអាជីពសិល្បៈដែលកំពុងតែទទួលបានការគាំទ្រពីមហាជនហើយនោះ ពិធីករដ៏មានប្រជាប្រិយភាព លោក ជា វិបុល ថែមទាំងត្រូវបានហ្វេនៗចូលចិត្ត និងតាមដាន រាល់សកម្មភាពក្នុងគ្រួសារ ដែលបានបង្ហាញពីក្ដីសុខជាមួយនឹងភរិយា និងកូនៗជាបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ លោក ជា វិបុល ស្រាប់តែចេញមកបង្ហាញពីសកម្មភាពមួយនៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពច្រើនសន្លឹក ដែលបង្ហាញពីសុភមង្គលយ៉ាងខ្លាំង ខណៈដែលកាលពីថ្ងៃទី ២៣ ខែសីហា កន្លងទៅនេះ គឺជាខួបកំណើតរបស់លោក ព្រមទាំងបានរៀបចំធ្វើខួបជាមួយនឹងភរិយា និងសមាជិកក្រុមគ្រួសារ យ៉ាងកក់ក្ដៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះហើយនោះ ក៏មានមិត្តៗ និងអ្នកគាំទ្រជាច្រើន បានចូលមកខមិន ជូនពរចំពោះថ្ងៃសំខាន់របស់តារាប្រុសរូបនេះ និងសង្ឃឹមថា រូបលោក និងក្រុមគ្រួសារ កាន់តែមានក្ដីសុខបែបនេះ រហូតទៅ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]