យល់ដឹង៖ នារីនីមួយៗឲ្យតែពេញវ័យគឺតែងតែមានរដូវ ឬយើងហៅថាប្រចាំខែ ដែលជាឈាមហូរចេញពីទ្វារមាស ជារៀងរាល់ខែ ដែលបញ្ជាក់ថាអ្នកជាមនុស្សពេញវ័យអាចបង្កើតបុត្រាបុត្រីបានហើយ។ ប៉ុន្តែ ការមកប្រចាំខែរបស់នារីនីមួយៗមិនដូចគ្នាទេ នារីខ្លះហូរឈាមតិច នារីខ្លះហូរឈាមច្រើន នារីខ្លះមិនមានអាការៈឈឺពោះឬចុកពោះទេពេលមានរដូវ ប៉ុន្តែនារីខ្លះវិញឲ្យតែមកប្រចាំខែគឺដឹងតែចុកពោះខ្លាំង រហូតអ្នកខ្លះយំសោក អ្នកខ្លះក៏បំពេញការងារប្រចាំថ្ងៃមិនកើត។
ខាងក្រោមនេះជាវិធីសាស្ត្រងាយៗដើម្បីកាត់បន្ថយការឈឺចាប់ពេលមករដូវ៖
១. លេបថ្នាំទិញពីឱសថស្ថាន
បើសិនជាអ្នកឈឺខ្លាំងរហូតទ្រាំមិនបាន អ្នកអាចទៅទិញថ្នាំពីឱសថស្ថាននានាបាន ដែលជាប្រភេទថ្នាំ Nonsteroidal anti-Inflammimary drugs (NSAIDs) ដែលអាចជួយបំបាត់ការឈឺចាប់ពេលមានរដូវយ៉ាងមានប្រសិទ្ធិភាព។
២. ស្អំទឹកក្ដៅឧណ្ហៗ
នេះជាវិធីសាស្ត្រមួយទៀតដ៏មានប្រសិទ្ធិភាពបើសិនជាអ្នកមិនចង់ទិញថ្នាំមកលេប គឺស្អំទឹកក្ដៅឧណ្ហៗនៅត្រង់ផ្នែកខាងក្រោមនៃពោះរបស់អ្នក។ អ្នកអាចយកថង់ទឹកក្ដៅឧណ្ហៗមកស្អំក៏បាន យកទឹកក្ដៅឧណ្ហៗច្រកក្នុងដបមកស្អំក៏បាន ឬអ្នកអាចងូតទឹកក្ដៅឧណ្ហៗក៏បាន។
៣. ម៉ាស្សាជាមួយនឹងប្រេង
វិធីម៉ាស្សាក៏អាចជួយបំបាត់ការឈឺចាប់ពេលមានរដូវបានដែរ ព្រោះការម៉ាស្សាដោយប្រើដៃឈ្លីថ្នមៗទៅលើផ្នែកខាងក្រោមនៃពោះគឺ ជួយឲ្យសរសៃឈាមដើរស្រួលនិងធ្វើឲ្យសាច់ដុំត្រង់ពោះរបស់អ្នកនោះបានសម្រាក។
៤. ចៀសវាងអាហារមួយចំនួន
អំឡុងពេលអ្នកមករដូវនិងកំពុងឈឺពោះ សូមចៀសវាសអាហារខ្លះដូចជា អាហារមានជាតិខ្លាញ់ច្រើន គ្រឿងស្រវឹងគ្រប់ប្រភេទ ភេសជ្ជៈមានជាតិកាបូណាតដូចជាសូដា កូកាកូឡា និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួន កាហ្វេអ៊ីន និងអាហារមានជាតិប្រៃជាដើម។
៥. បញ្ចូលថ្នាំធម្មជាតិនៅក្នុងរបបអាហាររបស់អ្នក
ប្រភេទថ្នាំធម្មជាតិមួយចំនួនអាចជួយឲ្យសាច់ដុំរបស់អ្នកមិនហើម និងជួយបំបាត់ការឈឺចុកចាប់ពេលមានរដូវផងដែរ។ ប្រភេទថ្នាំធម្មជាតិអស់ទាំងនោះមានដូចជា តែ Chamomile , ទឹកខ្ញី, គ្រាប់ជីអង្កាម ជាដើម៕
ប្រភព៖: healthline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]