ស្នេហា៖ ទំនាក់ទំនងស្នេហាជាច្រើនបានកើតឡើង ហើយក៏បញ្ចប់ទៅវិញជារឿងធម្មតា។ គូស្នេហ៍ខ្លះបញ្ចប់គ្នាដោយព្រមព្រៀងទាំងសងខាង ខ្លះក៏ព្រមព្រៀងតែម្ខាង បន្សល់ទុកនូវក្ដីឈឺចាប់។ អ្នកខ្លះក៏លួចស្រលាញ់មិត្តខ្លួនឯង អ្នកខ្លះក៏លួចស្រលាញ់សង្សាររបស់មិត្ត ហើយខ្លះទៀតកំពុងអង្គុយគិតថាតើអ្នកគួរទទួលយកក្ដីស្រលាញ់ពីមនុស្សដែលជា អតីតគូស្នេហ៍របស់មិត្តអ្នកឬអត់?

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជួនកាល មិត្តរបស់អ្នកបានបែកផ្លូវគ្នាជាមួយបុរសឬនារីម្នាក់នោះយូរមកហើយ ជួនកាលក៏ទើបតែបែកគ្នា ហើយសុខៗគេម្នាក់នោះក៏ចូលមកទាក់ទងសួរនាំអ្នក យូរៗទៅក៏បង្កើតបានជាអារម្មណ៍ល្អ ប៉ុន្តែការទាក់ទងអតីតដៃគូរបស់មិត្តគឺចាត់ទុកជារឿងមួយត្រូវគិតឲ្យមែនទែន ជាពិសេសបើម្នាក់នោះជាមនុស្សប្រុសដែលមិត្តអ្នកនៅស្រលាញ់ខ្លាំង។​

បើអ្នកកំពុងស្វែងរកចម្លើយថាតើអ្នកគួរទាក់ទងគ្នាជាមួយអតីតដៃគូរបស់មិត្តរបស់អ្នកឬអត់ ឥឡូវនេះអ្នកត្រូវមើលលើស្ថានការណ៍ជាមុនសិន។ បើសិនជាអ្នកស្រលាញ់មិត្តរបស់អ្នកខ្លាំង ហើយមិត្តអ្នកនៅតែនឹកនៅតែស្រលាញ់ម្នាក់នោះទោះបែកគ្នាហើយក្ដី គឺអ្នកពុំគួរទាក់ទងជាមួយអតីតដៃគូរបស់មិត្តរបស់អ្នកទេ ព្រោះបើអ្នកធ្វើបែបនេះ មិត្តអ្នកប្រាកដជាគិតថាអ្នកក្បត់ទំនុកចិត្តគេមិនខាន។

រូបភាពតំណាង

ប៉ុន្តែក្នុងករណីដែល មិត្តអ្នកនិងគេបែកគ្នាយូរមកហើយ និងគ្មានចិត្តសល់ឲ្យគ្នាទៀតទេ គឺអ្នកអាចសាកល្បងទាក់ទងគេបានតែត្រូវយករឿងនេះទៅប្រាប់មិត្តរបស់អ្នកមុន ចៀសវាងកុំឲ្យគេមានអារម្មណ៍ថាអ្នកមិនខ្វល់ពីគេ។ សូមធ្វើការពិភាក្សាជាមួយមិត្តអ្នកនៅក្នុងបរិយាកាស​មួយដ៏ស្ងប់ស្ងៀម។​

រូបភាពតំណាង

យ៉ាងណាមិញ បើសិនអ្នកគ្រាន់តែមានទំនាក់ទំនងផ្លេកបន្ទោរ ឬទំនាក់ទំនងបែបផ្លូវកាយតែមួយឆាវ គឺអ្នកពុំចាំបាច់ពិភាក្សាជាមួយមិត្តអ្នកទេ។​ បើសិនជាក្នុងករណី អ្នកចាត់ទុកគេជាមនុស្សសំខាន់ខ្លាំង ហើយអ្នកអាចឈានដល់ការរៀបការជាមួយគេផង អ្នកត្រូវសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ៖

១. តើពួកគេបែបគ្នាយូរប៉ុណ្ណាហើយ? ហើយហេតុអ្វីបានជាបែកគ្នា?

​២. តើអ្នកណាជាអ្នកបញ្ចប់ទំនាក់ទំនង? តើជាមិត្តអ្នក?​

៣. តើពួកគេនៅទាក់ទងគ្នាធម្មតា? ឬក៏ចប់គ្នាទាំងស្រុងហើយ?​

៤. តើពួកគេនៅរក្សាមិត្តភាពទេ?​

៥. តើអ្នកធ្លាប់ធ្វើជាមិត្តរបស់ម្នាក់នោះទេ? តើអ្នកចួបគេដោយសារមិត្តរបស់អ្នកឬដោយខ្លួនឯង?​

៦​. តើមិត្តអ្នកមានអារម្មណ៍យ៉ាងណាចំពោះទំនាក់ទំនងនោះ? តើមិត្តអ្នកនៅមានអារម្មណ៍ស្រលាញ់ម្នាក់នោះទេ? ឬក៏ពួកគេទាំងពីរឈប់ស្រលាញ់គ្នាហើយ?  

រូបភាពតំណាង

ប្រភព៖: fashionjournal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]