ភ្នំពេញថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្តង់ដារសុវត្ថិភាពយានយន្ត និងសិទ្ធិនាំចូលផ្ដាច់មុខលើរថយន្តម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា។ សន្និសីទសារព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពី ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាក Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ លោក ងន សាំង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា “ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយលក់រថយន្តថ្មី ព្រមទាំងគ្រឿងបន្លាស់រថយន្តម៉ាក Land Rover នៅក្នុងប្រទេសកម្ពុជា ហើយនេះបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការធានាឱ្យបាននូវស្តង់ដារគុណភាពខ្ពស់ សេវាកម្មល្អ និងការពេញចិត្តរបស់អតិថិជន”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន សូមលើកឡើងអំពីកង្វល់ និងផលប៉ះពាល់នៃការនាំចូលស្របគ្នាចំពោះរថយន្ត និងគ្រឿងបន្លាស់ម៉ាក Land Rover ពីសំណាក់អ្នកនាំចូលដែលមិនទទួលបានសិទ្ធិស្របច្បាប់ដូចខាងក្រោម៖
កត្តាសុវត្ថិភាពយានយន្ត៖ រថយន្ត Land Rover ដែលនាំចូលនិងចែកចាយដោយ “អ្នកនាំចូលមិនទទួលបានសិទ្ធិផ្ដាច់មុខ” គឺជារថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព និងមិនបានទទួលស្គាល់ដោយរោងចក្រផលិត ព្រមទាំងមិនបានគោរពតាមស្តង់ដារយានយន្តដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នោះឡើយ។ អតិថិជនប្រហែលជាមិនជ្រាបទេថា ការទិញរថយន្ត ពីអ្នកចែកចាយដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ គឺជាការទិញរថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព ដែលអាចបណ្តាលឱ្យម្ចាស់រថយន្ត ឬ/និងអ្នករួមដំណើរប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។
ការធានា និងការថែទាំ៖ អ្នកចែកចាយដែលមិនទទួលបានសិទ្ធិនាំចូលរថយន្ត Land Rover មិនអាចផ្តល់ការធានា ឬ សេវាកម្មក្រោយការលក់បានត្រឹមត្រូវនោះទេ។ នេះមានន័យថា អតិថិជនមិនអាចស្វែងរកដំណោះស្រាយក្នុងករណី រថយន្តខូច ឬខុសប្រក្រតី បានឡើយ។ អតិថិជន ក៏មិនអាចរកគ្រឿងបន្លាស់ពិតដែលទទួលស្គាល់តាមស្តង់ដាររបស់រោងចក្រផលិត តាមរយៈអ្នកចែកចាយដែលគ្មានការអនុញ្ញាតបានឡើយ។ ដោយឡែក ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់ជូននូវគ្រឿងបន្លាស់រថយន្តពិតប្រាកដ ដោយនាំចូលមកពីរោងចក្រផលិតដែលអាចជឿទុកចិត្តបាន។ ការជ្រើសរើសទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
- ការធានារយៈពេល ៥ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
- សេវាថែទាំដោយឥតគិតថ្លៃរយៈពេល ៥ឆ្នាំ ឬ65,000 គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
- ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ ២៤ ម៉ោង / ៧ ថ្ងៃក្នុងមួយសប្តាហ៍
- អ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master
- សេវាចល័តគ្របដណ្តប់ទូទាំងប្រទេស
ប្រវត្តិយានយន្តមិនច្បាស់លាស់៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់បាន និងតាមដានពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាតព័ត៌មាននេះអាចបង្កឱ្យមានក្តីបារម្ភលើប្រវត្តិយានយន្តទាំងនោះរួមមាន ព័ត៌មានអំពីម្ចាស់កម្មសិទ្ធិពីមុន កំណត់ត្រាជួសជុល និងប្រវត្តិថែទាំរថយន្ត ជាដើម។ ភាពមិនច្បាស់លាស់ទាំងនេះអាចនាំឱ្យមានឧប្បត្តិហេតុមិនល្អ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ ឬ/និងអ្នកដំណើរ។
ការទិញ លក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត អាចមានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹងរថយន្តដែលបានទិញពីក្រុមហ៊ុន RMA Cambodia ។ លើសពីនេះ ជម្រើសសេវាកម្មហិរញ្ញប្បទាន អាចមានដែនកំណត់សម្រាប់អតិថិជនដែលចង់ទិញរថយន្តពីអ្នកចែកចាយដែលគ្មានការអនុញ្ញាត ដោយសារតែស្ថាប័នធនាគារអាចនឹងមានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬ លក្ខខណ្ឌអំណោយផលណាមួយសម្រាប់រថយន្តបែបនេះ។
ក្រុមហ៊ុន RMA Cambodia សូមសម្តែងក្តីព្រួយបារម្មណ៍ចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបានកើតឡើងនាពេលកន្លងមកនេះ។ ក្រុមហ៊ុនសូមបញ្ជាក់សាជាថ្មីថា រថយន្ត Range Rover ដែលបានឆេះទាំងនោះ មិនមែនជារថយន្តដែលទិញពី ក្រុមហ៊ុន RMA Cambodia នោះទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយបារម្ភដល់ ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ក៏ដូចជា បានបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន ផងដែរ។ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពយានយន្ត ក្រុមហ៊ុន RMA Cambodia សូមរំលឹកដល់អតិថិជនទាំងអស់មេត្តាពិចារណាទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមានសិទ្ធិនាំចូល និងចែកចាយស្របច្បាប់ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល និងសេវាកម្ម អតិថិជន អាចទាក់ទងមកកាន់ ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ
JAGUAR LAND ROVER CAMBODIA
លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA
ទូរស័ព្ទ៖ +855 23 888 811
អាស័យដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ប្រទេសកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]