ភ្នំពេញ៖ កាលពីពេលថ្មីៗមួយរយៈនេះ មានរឿងចម្រូងចម្រាស់ និងស្ទើរតែមានការប្ដឹងផ្ដល់គ្នាផងដែរ នៅពេលដែល តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ត្រូវបាននារីជាពលករធ្វើការនៅប្រទេសកូរ៉េម្នាក់ ចោទប្រកាន់ថា រូបលោកនិងនាង មានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយ អនុស្សាវរីយ៍ កុហកនាងថាគ្មានប្រពន្ធ តែក្រោយមកត្រូវប្រពន្ធតារារូបនេះដឹងរឿង ទើបលោកបែរជានិយាយថា នារីរូបនោះបង្កើតរឿងមិនពិត ហើយមានការយល់ច្រឡំដោយខ្លួនឯងប៉ុណ្ណោះ។

យ៉ាងណាមិញ រឿងនេះ មិនចេះតែចប់ងាយៗនោះទេ ព្រោះអ្វីដែលនារីរូបនេះធ្វើ នាងសុទ្ធតែមានភស្ដុតាង ដូច្នេះហើយ ទើបកាលពីពេលយប់មិញនេះ ម្ចាស់បទ «មួយកំប៉ុង ពីរកំប៉ុង» លោក អនុស្សាវរីយ៍ បានចេញវីដេអូ ដើម្បីទទួលស្គាល់ថាខ្លួនពិតជាបានធ្វើរឿងខុសឆ្គងនោះមែន ហើយក៏បានសុំទោសបញ្ចប់រឿង ដោយលោកបាននិយាយខ្លីៗ និងសុំទោសទៅកាន់នារីម្នាក់នោះដែលមានឈ្មោះថា ស្រីនាង ព្រមទាំងម្ដាយ និងបងប្អូនរបស់នាងផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូពេញខាងក្រោម៖

យឿន សូតអនុស្សាវរីយ៍
យឿន សូតអនុស្សាវរីយ៍
យឿន សូតអនុស្សាវរីយ៍
យឿន សូតអនុស្សាវរីយ៍
វីដេអូ យឿន សូតអនុស្សាវរីយ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]