កម្សាន្ត៖ បើប្រិយមិត្តបានទស្សនាខ្សែភាពយន្តភាគកូរ៉េដែលកំពុងផ្ទុះប្រជាប្រិយភាពនៅក្នុង Netflix ដែលមានចំណងជើងថា Mask Girl ច្បាស់ជាគិតហើយថា តួឯកស្រី ដែលពាក់ម៉ាស់នោះ ប្រាកដជា Kim Momi នារីធ្វើការក្នុងអូសហ្វីសដែលយើងឃើញនោះឡើយ។
ដោយឡែក ត្រង់វគ្គ Mask Girl ត្រូវពាក់ម៉ាស់រាំ ឡាយវីដេអូនោះ តារាដែលសម្ដែងគឺមិនមែនជាតួអង្គដែលយើងឃើញនោះទេ ប៉ុន្ដែនាងគឺជាតួ Double ដែលមិនត្រូវបានគេបង្ហាញមុខនោះឡើយ ហើយនាងត្រូវបានគេស្គាល់ថា ជា Mask Girl ទី៤។
ជាមួយគ្នានេះដែរ តួអង្គសម្ដែងជានារីពាក់របាំងមុខ ពិតប្រាកដ គឺជាតារាបង្ហាញម៉ូដម្នាក់ឈ្មោះថា Ji Ji Ahn ដែលមានសម្រស់ស្រស់ស្អាតមិនធម្មតានោះទេ។ មិនតែប៉ុណ្ណោះ នាងត្រូវហាត់រាំជាច្រើនលើកច្រើនសារ ដើម្បីសម្ដែងជាតួអង្គនារីរបាំងមុខ ឲ្យទស្សនិកជនឃើញហើយ កោតសរសើរមិនដាច់ពីមាត់៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]