កម្សាន្ត៖ ថ្វីត្បិតតែកន្លងផុតថ្ងៃដែលត្រូវចុះកុងត្រារបស់ក្រុម Blackpink ក៏ពិតមែន ប៉ុន្ដែគេនូវតែមិនទាន់បញ្ចេញដំណឹងពីការបន្ដ ឬ បញ្ចប់នៃដំណើររបស់ក្រុមនេះនៅឡើយ។ ដោយឡែក ផលិតកម្ម YG ក៏កំពុងតែចចារជាមួយសមាជិកម្នាក់ៗមិនទាន់ត្រូវគ្នានៅឡើយដែរ។

Blackpink
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពជាក្រុមរបស់ Blackpink នៅតែបន្ដជាមួយនឹងការប្រគុំតន្ត្រីរបស់ពួកគេយ៉ាងរលូន។ អ្វីដែលយើងកត់សម្គាល់ថា សមាជិកទាំង៤អាចនឹងបន្ដកុងត្រាជាមួយ YG ទៀតនោះគឺ ពួកគេនៅតែបន្ដ World Tour រហូតដល់ខែកញ្ញាឯណោះ។

Blackpink

ម៉្យាងវិញទៀត ការប្រគុំតន្ត្រីចុងក្រោយដែលត្រូវបញ្ចប់នោះគឺ ពួកគេនឹងប្រារព្ធនៅឯ Gocheok SKY DOME ទីក្រុងសេអ៊ូល ដែលធ្វើឲ្យ Blackpink ក្លាយជាក្រុមនារីដំបូងដែលបានសម្ដែងនៅទីនោះ។ មិនតែប៉ុណ្ណោះ គេជឿជាក់ថា ក្រុមមួយនេះ នឹងបន្ដបង្កើតប្រវត្តិសាស្ត្រថ្មីៗនាពេលអនាគត កំឡុងពេលបច្ចុប្បន្នប្រជាប្រិយកាន់តែកើនឡើង៕

ប្រភព៖ Business Times

Blackpink
Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]