សង្គម៖ ក្រុមនិស្សិត NUM iLaw ប្រកួតឈ្នះពានចំនួនពីកម្មវិធីសវនាការប្រតិដ្ឋអន្តរជាតិ។

កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមនិស្សិតខ្មែរបាននាំយកនូវមុខមាត់ជូនប្រទសជាតិ​ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន រហូតអាចប្រកួតឈ្នះដណ្ដើមបានពានរង្វាន់រហូតដល់ទៅ ៣ ក្នុងចំណោមនិស្សិតមកពី ១៨​ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីសវនាការប្រតិដ្ឋអន្តរជាតិឆ្នាំ ២០២៣នេះ ក្រុមនិស្សិតខ្មែរអាច ប្រកួតឈ្នះពានរង្វាន់ជ័យលាភីលេខ២ ពានរង្វាន់ទាញហេតុផលផ្ទាល់មាត់ល្អបំផុតសម្រាប់ភាគីដើមបណ្តឹង និងពានរង្វាន់ទាញហេតុផលផ្ទាល់មាត់ល្អលេខ៣សម្រាប់ភាគីដើមបណ្តឹង នៅក្នុងកម្មវីធី International Law Moot Court Competition for Future International Lawyers in Asia (Asia Cup) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមនិស្សិតខ្មែរ

ក្នុងចំណោមក្រុមនិស្សិតចំនួន៥៥ក្រុម មកពី១៨ប្រទេសនោះ បានប្រកួតប្រជែងតាមរយៈវិញ្ញាសារសរសេរ នៅសល់ត្រឹម១៦ក្រុមចុងក្រោយ ដើម្បីធ្វើការប្រកួតក្នុងវិញ្ញាសារទាញហេតុផលផ្ទាល់មាត់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនចាប់ពីថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០២៣។ ក្រុមនិស្សិតមកពី កម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM iLaw) បានឆ្លងផុតវិញ្ញាសារសរសេរ និងបានប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ ហើយទទួលបានជ័យលាភីលេខ២។

ក្រុមនិស្សិតខ្មែរ

ពិតជាមុខមាត់ដល់ប្រទេសជាតិណាស់​ក្រៅពីជ័យជម្នះនេះ និស្សិត យ៉េន សុវណ្ណច័ន្ទមុន្នី បានទទួលពានរង្វាន់ទាញហេតុផលផ្ទាល់មាត់ល្អបំផុតសម្រាប់ភាគីដើមបណ្តឹង និងនិស្សិតឌី សេងហាក់ បានពានរង្វាន់ទាញហេតុផលផ្ទាល់មាត់ល្អលេខ៣សម្រាប់ភាគីដើមបណ្តឹង។ ការទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ជាសមិទ្ធផលល្អមួយដែលបង្ហាញថា កំណើននៃគុណភាពអប់រំ ហាក់មានភាពប្រសើរឡើង៕

ប្រភព៖ National University of Management

សូមទស្សនារូបភាពដូចខាងក្រោម៖

ក្រុមនិស្សិតខ្មែរ
ក្រុមនិស្សិតខ្មែរ
ក្រុមនិស្សិតខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]