កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ Leonardo DiCaprio តាមរយៈរឿង កាប៉ាល់ទីតានិចរួចមកហើយ ដែលប្រជាប្រិយភាពលោកនៅតែល្បីល្បាញគេស្គាល់ថាលោកជាតួអង្គ Jack ទោះកន្លងផុតជាង២០ឆ្នាំក៏ដោយ។
ងាកមកមើលជីវិតពិតរបស់ Leo វិញ លោកមិនសូវសមប្រកបជាមួយរឿងស្នេហានោះទេ លោកមិនដែលទាក់ទងនារីណាម្នាក់បានយូរនោះឡើយ។ ទន្ទឹមនឹងនោះ មានពាក្យចចាមអារាមជាច្រើនបានលើកឡើងថា Leonardo ស្រឡាញ់តែនារីវ័យក្រោម២៦ឆ្នាំ នៅពេលដែលនាងផុតអាយុនេះ លោកនឹងបែកពីនាងភ្លាម។
ដោយកន្លងមក លោកបានទាក់ទងនឹងតារាម៉ូដែល Gigi hadid នៅពេលនាងមានអាយុ២៥ឆ្នាំ ហើយ១ឆ្នាំក្រោយមកក៏បែកគ្នាវិញ។ រីឯថ្មីៗនេះ តួប្រុសវ័យ៤៨ឆ្នាំរូបនេះ ត្រូវគេប្រទះឃើញបណ្ដើរតារាម៉ូដែលម្នាក់ទៀតហើយ ដែល Vittoria Cerreti ទើបនឹងចូលវ័យ២៥ឆ្នាំ ហើយតារាប្រុសរូបនេះ ក៏ត្រូវបានគេសន្មត់ថា ចូលចិត្តនារីវ័យត្រឹម២៥ឆ្នាំ៕
ប្រភព៖ Business Times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]