ទីក្រុងស៊ីដនី និងអាត្លង់តា៖ មូលនិធិ កូកា-កូឡា​​ បានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោកដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងការទ​ទួលបានសេវានេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀតបន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women's World CupTM។ កូកា-កូឡា បន្តធ្វើការជាមួយដៃគូដ៏មានឥទ្ធិពលជុំវិញពិភពលោក ក្នុងការជំរុញឱ្យការងារលើកកម្ពស់ស្ត្រីនិងក្រុមដែលមិនមានតំណាងនៅក្នុងវិស័យអាជីវកម្មនិងសង្គម កាន់តែអភិវឌ្ឍឲ្យបានទូលំទូលាយជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kiva ល្បីឈ្មោះថាជា វេទិកាដែលផ្តល់ប្រាក់កម្ចីជាសកលមួយ ដែលជួយឲ្យអ្នកផ្ដល់កម្ចីងាយស្រួលស្វែងរកអ្នកខ្ចីប្រាក់ តាមរយៈការផ្ដល់កម្ចីដោយវិធីរៃអង្គាស។ វិធីនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់ប្រជាជន​ដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារពាណិជ្ជ។

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្មវិធី Change Make Her នឹងដើរតួជាមូលនិធិកម្ចីដែលវិលទៅវិលមក សម្រាប់ជួយគាំទ្រដល់សហគ្រិននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដែលធ្វើអាជីវកម្មលើវិស័យសំខាន់ៗ រួមមានដូចជាវិស័យកសិកម្មបែបចីរភាព ភាពធន់នឹងអាកាសធាតុ ទឹក និងវិស័យលក់រាយ។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា៖

លោកស្រី Madsbjerg បាននិយាយបន្តថា៖

លោកស្រី Madsbjerg បាននិយាយបន្ថែមថា៖

ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ អង្គការ Kiva បានផ្តល់ប្រាក់កម្ចីប្រមាណជាង ២ ពាន់លានដុល្លារទៅដល់មនុស្ស ៤,៧ លាននាក់នៅទូទាំងពិភពលោក ពោលគឺជាទំហំកម្ចីដែលច្រើនជាងមូលនិធិដទៃទៀត។ ប្រាក់កម្ចីពី Kiva ប្រមាណជាង ៨០ ភាគរយ ត្រូវបានផ្ដល់ជូនទៅស្ត្រី។ ក្នុងនោះ ៩៦ ភាគរយនៃពួកគេ បានសងប្រាក់មកវិញ។ នៅក្នុងប្រទេសកម្ពុជា Kiva បានសម្របសម្រួលដល់សេវាកម្ចីជាប្រាក់ជាង ៦៨ លានដុល្លារដល់អ្នកខ្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។

លោក Vishal Ghotge នាយកប្រតិបត្តិ Kiva បាននិយាយថា៖

ក្នុងរយៈពេលបួនទស្សវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានគាំទ្រកម្មវិធីពង្រឹងសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក រួមទាំងកម្មវិធី 5by20 រយៈពេលមួយទសវត្សរ៍ដែលរួមគ្នាជាមួយក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុនជាដៃគូផលិតភេសជ្ជៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីជាង ៦ លាននាក់។

តាមរយៈកម្មវិធី Change Make Her បុគ្គលិក កូកា-កូឡា នឹងអាចជួយតម្រង់ទិសនៃប្រាក់កម្ចីរបស់ Kiva ជូនដល់សហគ្រិន និងចូលរួមគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់មូលនិធិ កូកា-កូឡា។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីរបស់ Kiva សូមចូលទៅកាន់គេហទំព័រ http://www.kiva.org/​។

អ្នកនាង ស្ដើង ភារ៉ុង គឺជានាយិកាប្រតិបត្តិនៅអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា បន្ទាយស្រី ដែលផ្ដល់ជំនួយគាំទ្រដល់ស្ត្រីវ័យក្មេងដែលប្រឈមនឹងហានិភ័យនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយមានក្ដីប្រាថ្នាចង់ជំរុញឲ្យមានសមភាពយេនឌ័រ អ្នកនាង ភារ៉ុង ក៏ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាល Wedu Cambodia ដែលជាស្ថាប័នផ្ដល់ការសិក្សានិងឱកាសធ្វើជាអ្នកដឹកនាំសម្រាប់ស្ត្រីខ្មែរវ័យក្មេង។ អ្នកនាងក៏ជាសហស្ថាបនិកនៃ ក្លឹបរួបរួមនៃយុវជនកម្ពុជា ដោយអ្នកនាងផ្ដល់ការណែនាំដល់ស្ត្រីវ័យក្មេងក្នុងតំណែងជាថ្នាក់ដឹកនាំ។ មុននឹងចូលកាន់ដំណែងទាំងនេះ អ្នកនាងបានធ្វើការនៅតាមអង្គការអន្តរជាតិនិងអន្តររដ្ឋាភិបាលជាច្រើននៅកម្ពុជា អស់រយៈពេល៨ឆ្នាំ។

អ្នកនាង ភារ៉ុង បានរៀបចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធមនុស្សពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

យោងតាមការសំភាសន៍អ្នកនាង ស្ដើង ភារ៉ុង នាយិកាប្រតិបត្តិ អង្គការបន្ទាយស្រី ក៏បានឱ្យដឹងផងដែរថា៖

អំពីមូលនិធិកូកា-កូឡា

បេសកកម្មរបស់មូលនិធិកូកា-កូឡា គឺធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ជុំវិញពិភពលោក នៅតាមទីតាំងដែលក្រុមហ៊ុនកូកា-កូឡា តាំងនៅនិងកន្លែងដែលបុគ្គលិករបស់យើងរស់នៅនិងធ្វើការ។ យើងគាំទ្រគំនិតអភិវឌ្ឍន៍និងស្ថាប័នដែលដោះស្រាយបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញដែលដំណោះស្រាយនោះអាចវាស់វែងបាននិងយូរអង្វែង។ ការផ្តល់ឱ្យរបស់យើង គឺផ្តោតលើលទ្ធភាពទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ចីរភាព ភាពធន់នឹងអាកាសធាតុ ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងហានិភ័យពីគ្រោះមហន្តរាយ សេដ្ឋកិច្ចចក្រា ការពង្រឹងសេដ្ឋកិច្ច និងបេសកកម្មផ្សេងៗដែលផ្ដល់ផលវិជ្ជមានដល់សហគមន៍របស់យើង។ ចាប់តាំងពីពេលកកើតដំបូងក្នុងឆ្នាំ ១៩៨៤ មក មូលនិធិកូកា-កូឡា បានផ្តល់ជំនួយជាង ១,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយឲ្យសហគមន៍នៅជុំវិញពិភពលោក កាន់តែមានភាពរឹងមាំ។

 អំពី Kiva

Kiva គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងមានបេសកកម្មពង្រីកលទ្ធភាពទទួលបានកម្ចី និងជួយសហគមន៍ដែលពិបាករកសេវានេះ ឱ្យរីកចម្រើន។ Kiva ស្វែងរកប្រាក់សម្រាប់អ្នកត្រូវការខ្ចីតាមរយៈប្រាក់កម្ចីដែលប្រមូលបានដោយវិធីរៃអង្គាស ពីមនុស្សជាច្រើននៅជុំវិញពិភពលោក។ ដោយចូលរួមត្រឹមតែ២៥ដុល្លារ អ្នកអាចជួយគាំទ្រសហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ឲ្យមានលទ្ធភាពទទួលបានប្រាក់ដែលពួកគេត្រូវការ។ ប្រាក់វិនិយោគ ២ ពាន់លានដុល្លារ ពីមនុស្សជាង ២ លាននាក់ បានធ្វើឲ្យក្ដីស្រមៃនិងឱកាសរបស់មនុស្ស៤,៧ លាននាក់ នៅជាង៩០ប្រទេស ក្លាយជាការពិត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]