កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែង និង ជាតារាចម្រៀងដ៏ល្បីល្បាញ លោក Tono ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថាមួយរយៈនេះ លោកដូចមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយ Nychaa ដូចមុនៗ។ ទន្ទឹមនឹងនោះ រីឯខាងស្រីក៏ហាក់បីដូចជាស្ងប់ស្ងាត់ដូចគ្នា ធ្វើឲ្យហ្វេនឆ្ងល់ថាទំនាក់ទំនងពួកគេទៅជាយ៉ាងណាហើយ។
ខណៈគូស្នេហ៍តារាថៃជាច្រើនគូបានប្រកាសសុំសង្សារៀបការ ងាកមកមើល Tono និង Nychaa វិញ ដូចជាបាត់ដំណឹងឈឹងតែម្ដង ធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភ។ ដើម្បីឲ្យអ្នកគាំទ្រអស់ចិត្ត ខាងប្រុសបានចេញមុខមកនិយាយថា ទំនាក់ទំនងអ្នកទាំងពីរនៅតែស្អិតល្មួត គ្រាន់តែពួកគេមានកិច្ចការរវល់រាងខ្លួនទើបមិនសូវបានជួបគ្នាដូចមុន។
មិនតែប៉ុណ្ណោះ អ្នកទាំងពីរពិតជាកំពុងតែមមាញឹកជាមួយការងារសិល្បៈពិតមែន ហើយ Tono ក៏បានផ្ដាំហ្វេនផងដែរថា លោកជិតចេញចម្រៀងថ្មីហើយ កុំភ្លេចជួយគាំទ្រផង៕
ប្រភព៖ អ៉ីនធើណែត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]