យល់ដឹង៖ ការមករដូវឬប្រចាំខែ គឺជាពេលវេលាមួយសម្រាប់នារីទាំងឡាយក្នុងការថែទាំសុខភាពរាងកាយនិងផ្លូវចិត្តខ្លួនឯង ព្រោះក្រៅពីរាងកាយមានភាពនឿយហត់ជាងមុនហើយ ផ្លូវចិត្តអ្នកក៏ប្រឈមនឹងបញ្ហាអារម្មណ៍ឡើងចុះផងដែរ។ នារីម្នាក់ទៅម្នាក់តែងតែមានវិធីថែទាំរាងកាយខុសៗពីគ្នា អំឡុងពេលមកប្រចាំខែ ដែលភាគច្រើនផ្ដោតលើការញ៉ាំអាហារមានជីវជាតិ សម្រាកឲ្យបានគ្រប់គ្រាន់ និងផឹកទឹកក្ដៅឧណ្ហៗជាដើម ប៉ុន្តែនេះជាសកម្មភាពខ្លះៗដែលអ្នកគួរតែចៀសវាងជាចាំបាច់ពេលមកប្រចាំខែ៖
១. កុំទទួលទានអាហារប្រៃពេក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការទទួលទានអាហារប្រៃពេក ឬមានអំបិលច្រើនពេក អាចធ្វើឲ្យមានការឈឺចាប់អំឡុងពេលមករដូវ ហើយបើសិនជាអ្នកជាមនុស្សទម្លាប់ឈឺពោះពេលមករដូវផងនោះ គឺវាធ្វើឲ្យអ្នកកាន់ឈឺចាប់ទ្វេដង។
២. កុំផឹកកាហ្វេច្រើនពេក
អ្នកខ្លះអត់កាហ្វេឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងទៀតមិនបានទេ និងនៅតែបន្តផឹកទោះបីខ្លួនឯងកំពុងមានរដូវក៏ដោយ ដែលចំណុចនេះអ្នកគួរកែប្រែឡើងវិញ ព្រោះការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេកគឺ អាចធ្វើឲ្យអ្នកឈឺដើមទ្រូង។
៣. កុំប្រើប្រាស់សំឡីអនាម័យតែមួយដោយមិនផ្លាស់ចេញ
នេះជាចំណុចដែលអ្នកគួរចៀសវាងខ្លាំងបំផុត គឺហាមដាច់ខាតមិនត្រូវប្រើប្រាស់សំឡីអនាម័យតែមួយ ពេញមួយថ្ងៃដោយមិនប្ដូរចេញនោះឡើយ ព្រោះវាអាចបង្កជាការឆ្លងមេរោគ។ ដូច្នេះមិនថាអ្នកមកតិចឬមកច្រើនទេ ត្រូវផ្លាស់សំឡីអនាម័យចេញរៀងរាល់៣ម៉ោងម្ដងដើម្បីរក្សាទ្វារមាសឲ្យមានអនាម័យល្អ។
៤. មិនត្រូវកោរឬបករោមនោះទេ
មិនថារោមនៅលើដងខ្លួនឬរោមនៅត្រង់ទ្វារមាសទេ គឺសូមកុំកោរឬបកវា ព្រោះអំឡុងពេលអ្នកមកប្រចាំខែគឺជាពេលវេលាដែលស្បែកអ្នកមានប្រតិកម្មខ្លាំងមែនទែន។ ការប្រើឡាមកោរជាដើមគឺអាចបណ្ដាលឲ្យឆ្លងមេរោគបើសិនជាមុតស្បែមចេញឈាមជាដើម។
៥. រួមភេទដោយមិនការពារ
អ្នកនិងដៃគូមិនត្រូវរួមភេទ ដោយមិនបានការពារអ្វីសោះអំឡុងពេលមកប្រចាំខែនោះទេ ព្រោះវាអាចបណ្ដាលឲ្យឆ្លងមេរោគ។
៦. ជក់ Vape ឬ បារី
បើអ្នកជាមនុស្សស្រីពូកែជក់ Vape ឬបារី ហើយនៅតែបន្តជក់សូម្បីអំឡុងពេលមកប្រចាំខែ គឺសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះនារីដែលជក់បារីអំឡុងពេលនេះ គឺតែងតែចួបនឹងការចុកពោះជាងធម្មតា។
៧. ចូលគេងទាំងអត់បានទ្រាប់សំឡីអនាម័យ
អ្នកខ្លះគិតថាការចូលគេងដោយមិនទ្រាប់សំឡីអនាម័យគឺជារឿងមួយល្អព្រោះវាធ្វើឲ្យអ្នកស្រួលខ្លួន ប៉ុន្តែអ្នកគិតខុសហើយ ការធ្វើបែបនេះអាចធ្វើឲ្យឆ្លងមេរោគយ៉ាងងាយ។
៨. ទៅពិនិត្យឬស្កេនដើមទ្រូង
អំឡុងពេលអ្នកមកប្រចាំខែគឺ អរមូនរបស់អ្នកឡើងខ្ពស់ណាស់ ជាហេតុធ្វើឲ្យមានការពិបាកសម្រាប់គ្រូពេទ្យបើសិនអ្នកចង់បានស្កេនរកមើលដុំគីសឬដុំសាច់ឬអ្វីផ្សេងៗនៅក្នុងដើមទ្រួង។
៩. តមញ៉ាំអាហារ
ការតមអាហារអំឡុងពេលមករដូវ គឺជាគំនិតមួយដ៏អាក្រក់ ព្រោះវាធ្វើឲ្យអ្នកអស់កម្លាំងខ្លាំង និងល្វើយខ្លាំង ដូច្នេះសូមញ៉ាំអាហារដែលមានជីវជាតិដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ជាដើម ដោយចៀសវាងពពួកអាហារមានខ្លាញ់ច្រើនដូចជាបឺហ្គ័រ ភីហ្សា ជាដើម៕
ប្រភព៖: healthshots
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]