កម្សាន្ត៖ ថ្ងៃអាទិត្យទី 27 ខែ សីហា 2023 ខ្សែភាពយន្តហូលីវុដដ៏ល្បីល្បាញជុំវិញពិភពលោកគឺ វីរៈបុរស Spider-Man នឹងត្រូវចាក់ផ្សាយផ្ទាល់លើប៉ុស្តិ៍ AXN នៃ WeWatch មាតិកាកម្សាន្តសម្បូរបែបឌីថល។

ប្រិយមិត្តប្រាកដជាងឺងឆ្ងល់ ចង់ស្គាល់ឈ្មោះ និងឃើញមុខមាត់ពិតរបស់តួអង្គ Spider-Man ថាស្រស់សង្ហារប៉ុណ្ណានោះ នៅពេលដោះស្រោមមុខ Spider-Man ចេញជាក់ជាពុំខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

Tom Holland គឺជាតួអង្គរឿង Spider-Man ដែលមានឈ្មោះពិត Thomas Stanley Holland លោកកើតនៅក្នុងឆ្នាំ 1996 នៅទីក្រុងឡុង ចក្រភពអង់គ្លេស និងមានប្អូនប្រុស៣នាក់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យWimbledon លោក Tom Holland បានចាប់ផ្តើមវគ្គសិក្សារយៈពេល 2 ឆ្នាំនៅក្នុងសាលា BRIT សម្រាប់ការសម្តែងសិល្បៈ និងបច្ចេកវិទ្យា។

រូបភាព

ក្នុងឆ្នាំ 2012 លោក Tom Holland ត្រូវឈ្នាសពានរង្វាន់ Hollywood Spotlight Award ពីការសម្តែងក្នុងខ្សែភាពយន្ត The Impossible។ នៅក្នុងឆ្នាំ 2015 លោកត្រូវបានផលិតកម្ម Cast លោកជាតួអង្គ Peter Parker Spider-Man នៅ សូនី និង ម៉ាវែលហ្វីម។ លោកត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គឯកនៅក្នុងភាពយន្តហូលីវូដ សង្គ្រាមស៊ីវិលនៅអាមេរិក 2016  និង វីរៈបុរស Spider-Man។

រូបភាព

ប្រសិនបើប្រិយមិត្តចង់ដឹងនូវទេពកោសល្យ និង ថ្វីដៃនៃការសម្តែងរបស់លោក Tom Holland ក្នុងរឿងវីរៈបុរស Spider-Man នៅចុងសប្តាហ៍ ថ្ងៃអាទិត្យទី 27 ខែ សីហា 2023 វេលាម៉ោង 9 និង 45នាទី យប់៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]