កម្សាន្ត៖​ ជាការពិតណាស់ តារាចម្រៀងកូរ៉េ២រូបនេះ Jennie និង Taehyung តែងតែត្រូវអ្នកគាំទ្រសង្ស័យអំពីទំនាក់ទំនងរបស់អ្នកទាំងពីរជាញឹកញយ។ បើទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងសងខាងមិនដែលចេញមុខមកបដិសេធនោះឡើយ ដែលធ្វើឲ្យហ្វេននៅតែមិនអស់ចិត្ត។

Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះទៀត ថ្មីៗនេះ អ្នកគាំទ្របានឃើញតម្រុយមួយទៀតហើយ ដែល Jennie និង Taehyung បង្ហោះរូបជាមួយក្រុមការងារនៅកន្លែងតែមួយ។ នៅក្នុងនោះ Jennie បានបង្ហោះរូបជាមួយក្រុមការងារ ហើយគេសង្ស័យថា ស្រមោលបុរសម្នាក់ក្នុងចំណោមមនុស្សទាំងនោះ គឺជា Taehyung

Jennie

ចំណែកឯ Taehyung វិញ ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងកន្លែងតាំងពិព័រក្នុងទីក្រុង Tokyo ដូចទៅនឹងតារាចម្រៀងស្រីខាងលើនេះ។ តួយ៉ាងតារាចម្រៀងទាំងពីរអាចនឹងទៅកន្លែងតែមួយមានក្រុមការងារដូចគ្នា ទើបធ្វើឲ្យគេមើលទៅដូចអ្នកទាំងពីរទៅជាមួយគ្នា៕

Jennie
Taehyung

ប្រភព៖ Mi Casa

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]