កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ Taehyung ឬ V នៃសមាជិកក្រុម BTS បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ហាញខ្លួននៅក្នុងហាងប្រ៊េនម៉ាក Celine។ ជាពិសេស លោកបានទៅកាន់ហាងនោះនៅក្នុងកណ្ដាលទីក្រុង Tokyo ធ្វើឲ្យមានអ្នកគាំទ្រទៅចាំទទួលយ៉ាងច្រើនកុះករ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រនៅបណ្ដាប្រទេសផ្សេងៗខឹងសម្បារនិងមានការហួសចិត្តនោះគឺ មាននារីម្នាក់ដែលជាអ្នកគាំទ្រដែរនោះ បានចាប់បានសក់ Taehyung ប៉ះពេញៗដៃតែម្ដង។ រឿងនេះ កើតឡើងនៅពេលដែល V បានដើរទៅកៀកហ្វេនពេក ទើបធ្វើឲ្យនារីម្នាក់នោះទប់ចិត្តមិនបាន លូកដៃទៅប៉ះសក់អាយដលខ្លួនយ៉ាងនេះ។
បន្ទាប់ពីកើតហេតុនេះហើយ យើងមិនទាន់ដឹងទេថា គេនឹងចាត់វិធានការបែបណាទៅលើអ្នកគាំទ្រម្នាក់នោះ ដែលទង្វើនេះ វាប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពរបស់តារាប្រុសរូបនេះ ដូចដែលយើងដឹងហើយថា តារាកូរ៉េមិនងាយឲ្យអ្នកណាប៉ះពួកគេបាននោះទេ៕
ប្រភព៖ MBN News
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]