ថៃ៖ ដូចដែលដឹងស្រាប់ហើយថា តារាស្រីរាងតូងច្រឡឹង Toey Jarinporn បានបែកបាក់ពីស្នេហា៣ឆ្នាំរបស់នាងជាមួយតារាសម្ដែងប្រុស Alex កាលពីពេលកន្លងទៅនេះ។ ចំណែកពេលនេះ នាងក៏បានបើកបេះដូងទទួលយកបុរសម្នាក់ចូលមកស្អំបេះដូង ជាកីឡាករស្គីទឹកកកជម្រើសជាតិមានកេរ្តិ៍ឈ្មោះម្នាក់នៅក្នុងប្រទេសថៃ។
ផ្ទុយទៅវិញ តារាស្រីរូបនេះ បើកទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ថ្មីជាសាធារណៈមែន ប៉ុន្ដែរូបនាងមិនងាយនឹងបង្ហោះរូបជាមួយខាងប្រុសនោះទេ ដែលវាបានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ក្នុងចិត្តជាខ្លាំង។ មិនទុកឲ្យហ្វេនសង្ស័យយូរ Toey បានចេញមុខប្រាប់ពីមូលហេតុដែលនាងមិនសូវបង្ហាញរូបភាពជាគូបែបនេះ។
ទន្ទឹមនឹងនោះ តួឯកស្រីរូបនេះ បាននិយាយថា ដោយសារតែនាងមានអារម្មណ៍ថា អៀនៗ ទើបយូរបានខ្លួនបង្ហាញរូបគូម្ដង បើទោះបីជាពួកគេដើរកម្សាន្តជាមួយគ្នាជាញឹកញយយ៉ាងណា ក៏នាងនៅតែអៀនមិនហ៊ានបង្ហាញរូបគូនោះដែរ ចម្លើយនេះធ្វើឲ្យហ្វេនហួសចិត្តមែនទែន៕
ប្រភព៖ Internet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]