កម្សាន្ត៖ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា Koy Anna បានជាប់លំដាប់រងទី១ក្នុងការប្រឡងបវរកញ្ញាលំដាប់ពិភពលោក Miss Grand Cambodia 2023 ដែលធ្វើឲ្យហ្វេនៗជាច្រើនសោកស្ដាយដែលនាងមិនបានគ្រងតំណែងជាម្ចាស់ជ័យលាភី ដើម្បីតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។

 Koy Anna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ គេសង្ឃឹមយ៉ាងមុតមាំផងដែរថា Anna នឹងបន្ដប្រកួតដណ្ដើមពាននៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកណាមួយបន្ទាប់ទៀត។​ ទោះបីជាយ៉ាងនេះក៏ដោយ បើយោងទៅតាមប្រភពបានឲ្យដឹងថា បវរកញ្ញារូបនេះ អាចនឹងមិនបន្ដប្រឡងបវរកញ្ញានៅឆ្នាំក្រោយនេះទេ។

 Koy Anna

 ផ្ទុយទៅវិញ គេបានទម្លាយថា រូបនាងអាចនឹងបន្ដការសិក្សានៅក្រៅប្រទេសប៉ុន្មានឆ្នាំសិន ទើបនាងត្រឡប់មកកម្ពុជាវិញ ពោលគឹ Anna អាចនឹងចូលវិស័យបវរកញ្ញាវិញ នៅឆ្នាំ២០២៥ ទៅ២០២៦ ប៉ុន្មានឆ្នាំខាងមុខនេះ គួរបញ្ជាក់ថា នេះគ្រាន់តែជាការលើកឡើងរបស់មិត្តៗ និង គ្រួសាររបស់នាងតែប៉ុណ្ណោះ៕

ប្រភព៖ Khmer Times

 Koy Anna
 Koy Anna
 Koy Anna
 Koy Anna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]