យល់ដឹង៖ ផ្លែឈើជាអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ព្រោះសម្បូរវីតាមីនច្រើន ដែលគ្រូពេទ្យជំនាញណែនាំឲ្យញ៉ាំជាប្រចាំថ្ងៃ ប៉ុន្តែអ្នកដឹងទេថាផ្លែឈើប្រភេទខ្លះ មិនគួរយកមកញ៉ាំនៅពេលយប់ ឬមុនពេលចូលគេងទេ ព្រោះវាផ្ដល់គុណវិបត្តិ ច្រើនជាងគុណសម្បត្តិ។
ផ្លែឈើអស់ទាំងនោះមាន៖
១. ផ្លែក្រូចថ្លុង
ក្រូចថ្លុងជាប្រភេទផ្លែឈើមានរសជាតិជូរ សម្បូរវីតាមីន C ដែលជួយឲ្យស្បែកសភ្លឺថ្លា តែក៏ជាផ្លែឈើមានជាតិអាស៊ីតខ្ពស់។ បើសិនជាអ្នកទទួលទានផ្លែឈើមុនពេលចូលគេងឬនៅពេលយប់ គឺវាធ្វើឲ្យអ្នកក្ដៅទ្រូងជាងធម្មតា និងធ្វើឲ្យអ្នកឈឺពោះនាពេលខ្លះទៀតផង។
២. ផ្លែក្រូច
មិនខុសពីក្រូចថ្លុងទេ ផ្លែក្រូចធម្មតាមានជាតិអាស៊ីតខ្ពស់ដែលធ្វើឲ្យទ្រូងរបស់អ្នកក្ដៅ ហើយនៅពេលដេកចុះគឺកាន់តែពិបាក ហើយរសជាតិរបស់ក្រូចធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកធ្វើការបានល្អខ្លាំងពេក នាំឲ្យពិបាកគេង។
៣. ផ្លែឪឡឹក
ឪឡឹកជាអាហារសម្បូរជាតិវីតាមីន និងមានជាតិទឹកច្រើន ប៉ុន្តែបើសិនញ៉ាំខុសពេលគឺបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ បើសិនញ៉ាំនាពេលយប់អាចធ្វើឲ្យឡើងគីឡូ ហើយជាតិស្ករដែលនៅក្នុងឪឡឹក ធ្វើឲ្យមានបញ្ហាទៅលើជាតិស្ករក្នុងឈាម។ ហើយការញ៉ាំឪឡឹកនាពេលយប់ក៏ធ្វើឲ្យអ្នកលើសជាតិទឹកខ្លាំងណាស់ដែរ ដែលការច្រាល់ជាតិទឹកបែបនេះធ្វើឲ្យជើងអ្នកហើម និងបាត់បង់ជាតិសូដ្យូមផងដែរ។
៤. ផ្លែត្របែក
ការទទួលទានផ្លែឈើមានជាតិហ្វាយប៊ឺច្រើនដូចជាផ្លែត្របែក អាចប៉ះពាល់ដល់ក្រពះរបស់អ្នក និងធ្វើឲ្យអ្នកច្រាល់ជាតិហ្គាសនិងឈឺពោះនៅពេលយប់។ បើសិនជាអ្នកញ៉ាំផ្លែត្របែក សូមផឹកទឹកឲ្យបានច្រើន ដែលធ្វើឲ្យអ្នកជួយរំលាយអាហារបានល្អ។
៥. ផ្លែចេក
ការញ៉ាំផ្លែចេកពេលយប់សម្រាប់មនុស្សធម្មតាគឺគ្មានបញ្ហាអ្វីទេ តែបើសិនអ្នកមានបញ្ហាច្រមុះ ឬកើតហឺត អ្នកមិនគួរញ៉ាំផ្លែចេកនាពេលយប់ទេ ហើយវាត្រូវការពេលរាងយូរដើម្បីរំលាយ អ៊ីចឹងហើយអ្នកអាចនឹងឆាប់ឡើងទម្ងន់បើសិនញ៉ាំចេកនាពេលយប់៕
ប្រភព៖: 7pranayama
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]