បាត់ដំបង៖ នៅថ្ងៃទី ២៧ សីហា ២០២៣ ធ្យូប កាហ្វេ ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយ បង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ ២០១៧ បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ស្ថិតទៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងបាត់ដំបង ដែលជាតំបន់មានសក្ដានុពលខ្លាំងក្នុងវិស័យអាជីវកម្ម និងទេសចរណ៍ ក្រោមអធីបភាពដ៏ខ្ពង់សខ្ពស់របស់ ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង លោកជំទាវ ជាភ្ញៀវកិត្តិយសសម្រាប់អង្គពិធីទាំងមូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា “នៅទឹកដីខេត្តបាត់ដំបងបច្ចុប្បន្នមានសក្ដានុពលកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ និង វិស័យផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកំណត់យកជាខេត្តស្ថិតក្នុងប៉ូលទី ៤ ក្នុងវិស័យសេដ្ឋកិច្ចជាតិ”។ លោកបានបន្ដទៀត “សូមស្វាគមន៍ និង អបអរសាទរម្ចាស់ហាង ធ្យូប កាហ្វេ ដែលទើបនឹងបើកសម្ពោធជាផ្លូវការនៅលើទឹកដីខេត្តបាត់ដំបងនេះ ហើយក៏នឹងបន្ដគាំទ្រដល់អ្នកវិនិយោគមកដាក់ទុនរកសុីនៅខេត្តនេះជាបន្ដបន្ទាប់ផងដែរ”។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ មានប្រសាសន៍ថា “ធ្យូប កាហ្វេ របស់យើងបច្ចុប្បន្នមានសរុបទាំងអស់ ៣២ សាខាទូទាំងរាជធានីភ្នំពេញ។ ដោយបានមើលឃើញការដឹកនាំយ៉ាងល្អរបស់ថ្នាក់ដឹកនាំកំពូល និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រុមហ៊ុនបានសម្រេចចិត្តបើកដំណើរការសាខានៅខេត្តបាត់ដំបងដែលជាសាខាដំបូងនៅតាមបណ្ដាខេត្ត ជាក្រុងមួយដែលមានសក្ដដានុពលខ្លាំងលើវិស័យពាណិជ្ជកម្ម និង ទេសចរណ៍”។ កញ្ញាបន្ដដោយធ្វើការអបអរសាទរសម្រាប់ការបើកសម្ពោធជាផ្លូវការនៅក្នុងថ្ងៃនេះដែលមានលោកស្រី ចាន់ សុជាតា ជាម្ចាស់ និង សូមជូនពរលោកស្រី ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។
ក្រោយពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការក្រោមអធីបតីភាពរបស់ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ ឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបងនិងលោកជំទាវ ធ្យូប កាហ្វេ សាខាបាត់ដំបង ក៏បានបន្ដសកម្មភាពការបើកសម្ពោធជាផ្លូវការរបស់ខ្លួនដោយបានធ្វើការចែកកាដូជូនដល់អតិថិជនរហូតដល់ទៅ ៩៩៩ រង្វាន់នាថ្ងៃបន្ទាប់ទី ២៨ សីហា ២០២៣ ដែលមានអតិថិជនមកចូលរួមយ៉ាងកុះករតាំងពីព្រឹករហូងដល់យប់។ ធ្យូប កាហ្វេ ត្រូវបានគាំទ្រ និង មានការពេញនិយមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។
កាហ្វេថ្នល់ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យបងប្អូនសិស្សានុសិស្ស បុគ្គលិកធ្វើការ និង អាជីវករគ្រប់ទិសទីចាប់តាំងពីថ្ងៃបើកហាងដំបូងរហូតមកទល់បច្ចុប្បន្ន។ តាមពិតទៅ កាហ្វេថ្នល់ ពាក្យខ្លីសម្រាប់កាហ្វេតាមចញ្ចេីមថ្នល់ គឺជាប្រភេទកាហ្វេទឹកដោះគោទឹកកក និង ជាកាហ្វេប្រចាំហាងរបស់យើងផងដែរ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់តាមរសជាតិប្រជាជនកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនមានសន្ទុះលូតលាស់អភិវឌ្ឍទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ ព្រោះក្រុមការងារបានប្រកាន់ទៅលើពាក្យស្លោក រហ័ស តម្លៃសមរម្យ និង គុណភាពខ្ពស់ ដែលមានចក្ខុវិស័យបម្រើជូនអតិថិជននូវការស្វាគមន៍យ៉ាងកក់ក្ដៅ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មរហ័ស ជាមួយតំលៃសមរម្យ។ ដោយផ្អែកលើពាក្យស្លោក និង ចក្ខុវិស័យនេះហើយ ទើបធ្វើឲ្យអតិថិជន និង ម្ចាស់អាជីវកម្មផ្ដល់ការជឿទុកចិត្ត និង មានការគាំទ្រយ៉ាងពេញទំហឹងមកកាន់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុនសន្យាថានឹងនៅតេបន្ដយកចិត្តទុកដាក់សម្រិតសម្រាងទៅលើរសជាតិ គុណភាព និង សេវាកម្ម ដើម្បីឲ្យម៉ាកកាហ្វេក្នុងស្រុកទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
គួបផ្សំផងដែរ អំឡុងពេលកំណើននៃទីផ្សារកាហ្វេកាន់តែរីកដុះដាលខ្លាំង ធ្យូប កាហ្វេ ក៏មានផែនការគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពលជាច្រើនទៀតដូចជា កំពង់សោម សៀមរាប ប៉ោយប៉ែត និង ខេត្តកំពតជាដើម ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនទាំងអស់ និង ពង្រឹងវិស័យម៉ាកកាហ្វេក្នុងស្រុកឲ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងជាតិ និង អន្ដរជាតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]