ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងមកហើយ បទចម្រៀង «មីឆុងមីឆា» មានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងពេលជាចេញ Audio Music ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា។

នៅថ្ងៃសៅរ៍នេះ ផលិតកម្ម Galaxy Navatra បានចេញ MV បទមច្រៀងនេះជាផ្លូវការ ហើយនៅពេលបានទស្សនា MV កម្រិតស្តង់ដារអន្តរជាតិមួយបទនេះពិតជាញ័រជើងញ័រដៃនឹងចង់តែរាំជាក់ជាមិនខាន។

ក្រុមហ៊ុន មីជាតិ ដែលជាម៉ាកសញ្ញាសម្គាល់របស់ខ្មែរ ថ្មីៗនេះបានចាយលុយខ្ទង់ម៉ឺនដុល្លារ Sponsor ក្នុងវីដេអូ MV បទចម្រៀង« មីឆុងមីឆា» របស់ផលិតកម្មកម្សាន្តឈានមុខគេ Galaxy Navatra ។

ប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា វីដេអូMV លំដាប់អន្តរជាតិបទ« មីឆុងមីកំប៉ុងមីឆា» ដែលក្រុមហ៊ុន មីជាតិ ចូលរួមគាំទ្រលើ Sponsor មួយបទនេះត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាពិសេស ជាមួយក្បាច់រាំប្លែកគួរឲ្យចាប់អារម្មណ៍ និងបច្ចេកទេសថតមានលក្ខណៈស្តង់ដារ MV លំដាប់អន្តរជាតិ ឬអាចនិយាយបានថា ពិតជាអស្ចារ្យ។


បើចង់ដឹងច្បាស់ថា MV ចម្រៀង «មីឆុង មីកំប៉ុង មីឆា» របស់កំពូលតារាចម្រៀងល្បីឈ្មោះទាំងពីរដួង មានអ្វីប្លែកនោះ សូមទស្សនា MV ទាំងអស់គ្នា៕
ចុចលើLink ដើម្បីទស្សនាវីដេអូ៖ https://www.youtube.com/watch?v=rrrONMt2wao





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]