ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ទីវ តារារិទ្ធិ ជិះកង់រៃអង្គាសថវិការជួយមន្ទីរកុមារអង្គ ក្នុងចំណាយ ៩ ៧៥០គីឡូម៉ែត្រ ដែលរៃអង្គាសបានថវិការជាង ៥ម៉ឺនដុល្លារអាមេរិក។
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំនេះ ថ្នាក់ដឹកនាំនិងក្រុមការងារមន្ទីពេទ្យកុមារអង្គរ បានធ្វើដំណើរទទួលស្វាគមន៍អ្នកជិះកង់ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នា ចេញពីស្រះស្រង់ មកកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។ សំឡេងអបអរសារទរ របស់ថ្នាក់ដឹកនាំបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងក្រុមអ្នកគាំទ្របានស្វាគមន៍យ៉ាងអធិកអធមនៅក្នុងមន្ទីរពេទ្យកុមារអង្គរ នៃការត្រឡប់មកដល់របស់ លោក ទីវ តារារិទ្ធិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរពេទ្យកុមារអង្គរ បានប្រកាសជាផ្លូវការណ៍ថា បន្ទាប់ពីការធ្វើដំណើរជិះកង់អស់រយៈចំងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសអាស៊ានចំនួន ៦ប្រទេសចំនាយពេលជិត ៣ខែកន្លងមក អ្នកជិះកង់ តារារិទ្ធិ បានរៃអង្គាសថវិកាសរុប ចំនួន ៥៦ ២៥៧ ដុល្លារអាមេរិក។
ក្រោយពីបានបំពេញបេសកម្មនេះបានយ៉ាងជោគជ័យ មន្ទីពេទ្រកុមារអង្គរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និងប្រកាសលទ្ធផល នៃការរៃអង្គាសថវិការបស់តារារិទ្ធិផងដែរ។
សូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖
1. ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
2. ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
3. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)
សូមទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]