ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ និងជាការឆ្លើយតប ចំពោះការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជន ធនាគារ កម្ពុជា អាស៊ី បានរៀបចំឲ្យដាក់ដំណើរការឡើងវិញនូវកម្មវិធីគណនីប្រាក់បញ្ញើ Step-up 9 Plus+ រដូវកាលទី២ដែលមានសុពលភាពចាប់ពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្នុងនោះដែរ អតិថិជននឹងទទួលបានអត្រាការប្រាក់បន្ថែម១.២៥% លើអត្រាការប្រាក់គោល នាំឲ្យអតា្រការប្រាក់កើនឡើងខ្ពស់រហូតដល់ ១១.១៥%ក្នុងមួយឆ្នាំ រួមជាមួយនឹងឳកាសក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដែលការចាប់រង្វាន់នឹងប្រព្រឹត្តទៅចំនួនបីលើក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ការចាប់រង្វាន់លើកទីមួយត្រូវបានធ្វើឡើងលើទំព័រហ្វេកបុកផ្លូវការរបស់ ធនាគារ កម្ពុជា អាស៊ី។ តាមរយៈការចាប់រង្វាន់នេះ ធនាគារ កម្ពុជា អាស៊ីបានរកឃើញអ្នកឈ្នះចំនួន១០រូបដែលមានរាយនាមដូចខាងក្រោម៖
១៖ LY TRY បានឈ្នះប្រភេទរង្វាន់ កាសឥតខ្សែ Airpod S2 ចំនួន១រង្វាន់
២៖ VIROTH CHHAN បានឈ្នះប្រភេទរង្វាន់ កាសឥតខ្សែ Airpod S2 ចំនួន១រង្វាន់
៣៖ HONG BUNCHHOEUN បានឈ្នះប្រភេទរង្វាន់ កាសឥតខ្សែ Airpod S2 ចំនួន១រង្វាន់
៤៖ NAING RATHA បានឈ្នះប្រភេទរង្វាន់ កាសឥតខ្សែ Airpod S2 ចំនួន១រង្វាន់
៥៖ KIM PIN THIDA POV បានឈ្នះប្រភេទរង្វាន់ កាសឥតខ្សែ Airpod S2 ចំនួន១រង្វាន់
៦៖ CHAP SAMONA បានឈ្នះប្រភេទរង្វាន់ ទូស័ព្ទ iPhone 14 Pro Max ចំនួន១រង្វាន់
៧៖ OUM SOPHORN បានឈ្នះប្រភេទរង្វាន់ ទូស័ព្ទ iPhone 14 Pro Max ចំនួន១រង្វាន់
៨៖ SUY CHHIM បានឈ្នះប្រភេទរង្វាន់ កុំព្យូទ័រ MacBook Pro M2 ចំនួន១រង្វាន់
៩៖ SIN SOROMNEAR បានឈ្នះប្រភេទរង្វាន់ កុំព្យូទ័រ MacBook Pro M2 ចំនួន១រង្វាន់
១០៖ HIM KIMSORN បានឈ្នះប្រភេទរង្វាន់ ម៉ូតូ Honda Dream 2023 ចំនួន១រង្វាន់
ការចាប់រង្វាន់លើកទី២នឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទី៣ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ ដើម្បីមានឳកាសចូលរួមក្នុងការឈ្នះរង្វាន់ផ្សងសំណាង លោកអ្នកគ្រាន់តែបង្កើតគណនី Step-up 9 Plus+ រដូវកាលទី២នៅសាខារបស់ធនាគារ កម្ពុជា អាស៊ីណាមួយដែលនៅជិតលោកអ្នកជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 980 000 ឬលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/CABBank ឬគេហទំព័ររបស់ធនាគារកម្ពុជា អាស៊ី www.cab.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]