យល់ដឹង៖ ភាពទាក់ទញនិងមន្តស្នេហ៍ ជាអ្វីដែលធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍មកលើយើងខ្លាំង។ អ្នកខ្លះកើតមកមិនសូវជាស្អាតប៉ុន្មានទេ តែមានមន្តស្នេហ៍យ៉ាងចម្លែកដែលអាចអូសទាញឲ្យអ្នកផ្សេងមកចូលចិត្តមកស្រលាញ់ខ្លួនបានយ៉ាងងាយ ឯអ្នកខ្លះទៀតវិញក៏ស្អាតទាក់ទាញពីកំណើតតែម្ដង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ យ៉ាងណាមិញ មនុស្សម្នាក់ៗតែងមានគំនិតខុសៗគ្នាលើស្ដង់ដារសម្រស់ទើបយើងមិនអាចវិនិច្ឆ័យថាម្នាក់នេះស្អាតឬម្នាក់នេះមិនស្អាតនោះឡើយ ព្រោះអ្នករាល់គ្នាតែងតែមានចំណុចទាក់ទាញរៀងៗខ្លួន។ ដោយឡែក បើអ្នកចង់ដឹងថាក្នុងខ្សែភ្នែកអ្នកដទៃ តើអ្នកជាមនុស្សទាក់ទាញដែរឬទេ?

រូបភាពតំណាង

អ្នកអាចសាកល្បងអានចំណុចខាងក្រោមនេះ ហើយបើសិនអ្នកមានវាគ្រប់ទាំងអស់គឺមានន័យថាអ្នកជាមនុស្សស្អាតនិងទាក់ទាញ ​គ្រាន់តែមិនដឹងខ្លួន៖

១. អ្នកដទៃចេះតែសម្លឹងអ្នក

បើសិនជាទៅណាមកណា អ្នកតែងតែចាប់អារម្មណ៍ថាមានមនុស្សសម្លឹងមើលអ្នកមិនឈប់ឈរសោះ គឺវាអាចជាសញ្ញាមួយបញ្ជាក់ថាអ្នកពិតជាស្រស់ស្អាតនិងទាក់ទាញណាស់ រហូតពួកគេត្រូវមើលអ្នកឡើងភ្លឹក មិនថាក្មេងចាស់ ប្រុសឬស្រី។​

២. គេធ្វើល្អមកលើអ្នកជាងអ្នកផ្សេងទៀត

ជាធម្មតា មនុស្សដែលស្រស់ស្អាតទាក់ទាញតែងតែទទួលបានសិទ្ធិពិសេសលើអ្នកដទៃបន្តិច ដូចជាអ្នកដទៃតែងតែជួយជ្រោមជ្រែងអ្នកខ្លាំង ចិត្តល្អដាក់អ្នកខ្លាំង ចូលចិត្តប្រាស្រ័យទាក់ទងនិងនិយាយជាមួយអ្នកខ្លាំងជាងអ្នកផ្សេង។​

រូបភាពតំណាង

៣. អ្នកទទួលបានការសរសើរជារឿយៗ

មិនថាទៅណាមកណាទេ ពេលអ្នកផ្សេងឃើញអ្នក ពួកគេតែងតែសរសើរអ្នកជាប្រចាំថាអ្នកស្អាតណាស់ លេចធ្លោណាស់ ជាដើម ព្រោះអ្នករាល់គ្នាតែងតែសរសើរលើអ្វីដែលពួកគេឃើញថាលេចធ្លោ។​

៤. អ្នកមានអារម្មណ៍ថាខ្លួនឯងមិនទាក់ទាញសោះ

ជួនកាល អ្នកខ្លួនឯងបែរជាមានអារម្មណ៍ថាខ្លួនមិនទាក់ទាញសោះ មិនស្អាតសោះ មិនមានមន្តស្នេហ៍សោះ ព្រោះយើងម្នាក់ៗតែងតែចង់រិះគន់ខ្លួនឯងជាជាងសរសើរ ឬមកពីអ្នកចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនឹងសម្ផស្សតារាម៉ូដែល ឬតារាចម្រៀងផ្សេងៗដែលមានផ្ទៃមុខស្រស់ស្អាតឯទៀត។​

៥. អ្នកមានអ្នកលួចស្រលាញ់ច្រើន

តាំងពីធំដឹងក្ដីមក អ្នកតែងតែបានទទួលពាក្យសារភាពស្នេហ៍ពីបុរសឬនារីជារឿយៗ ហើយមានអ្នកចាប់អារម្មណ៍អ្នកច្រើនណាស់ ដែលនោះមានន័យថាពួកគេមើលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកហើយ៕  

រូបភាពតំណាង

ប្រភព៖: timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]