កម្សាន្ត​៖ ជាការពិតណាស់ Adele គឺជាតារាចម្រៀងអន្ដរជាតិម្នាក់ ដ៏ល្បីល្បាញ ហើយចម្រៀងរបស់នាង ត្រូវបានគេពេញនិយមស្ដាប់ជុំវិញពិភពលោក។ ជាពិសេស នាងក៏ជាតារាចម្រៀងម្នាក់ដែលមានទឹកចិត្តល្អ តែងតែយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រជានិច្ច។

Adele
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះផងដែរ អ្នកលេងបណ្ដាញសង្គមបានចែករំលែកវីដេអូមួយ​គួរឲ្យចាប់អារម្មណ៍ ដោយ Adele បានចេញមុខជួយសង្គ្រោះហ្វេនម្នាក់ពីពួកអង្គរក្សកំពុងពេលនាងច្រៀងលើឆាក។ នៅក្នុងនោះ អ្នកគាំទ្រម្នាក់រំភើបចិត្តពេក​អង្គុយនៅមិនស្ងៀមហើយបានងើបឈរមើល Adele ច្រៀង ប៉ុន្ដែត្រូវបានគេមកដាស់តឿនលោកឲ្យអង្គុយវិញរហូត។

Adele

មិនតែប៉ុណ្នោះ មានទាំងអង្គរក្សដើរមកប្រាប់ហ្វេនម្នាក់នេះ ជាច្រើនសារឲ្យអង្គុយហើយទប់អារម្មណ៍​ ទាំងដែលអ្នកផ្សេងគេងើបឈរសប្បាយជាមួយបទចម្រៀង។ នៅពេលដែល Adele ឃើញដូចនេះ នាងបានឈប់ច្រៀងភ្លាមៗហើយប្រាប់ឲ្យអង្គរក្សទាំងនោះឈប់រំខានហ្វេនម្នាក់របស់នាងទៀតទៅ ព្រោះគ្រប់គ្នាសុទ្ធតែមកកម្សាន្ត អាចងើបឈរស្រែកច្រៀងដូចគេឯងបាន ធ្វើឲ្យហ្វេនប្រុសរូបនោះរំភើបស្រែកអរផងលោតផង៕

ហ្វេនដែលត្រូវគេដាស់តឿន
ហ្វេនដែលត្រូវគេដាស់តឿន
Adele

ប្រភព៖ Jesub Dolibop

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]