យល់ដឹង៖ អំឡុងពេលស្ត្រីពពោះគឺជាពេលវេលាមួយ ដែលស្ត្រីទាំងឡាយត្រូវថែទាំសុខភាព ទាំងរាងកាយនិងផ្លូវចិត្ត និងញ៉ាំអាហារបំប៉ន វីតាមីន និងលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។ យ៉ាងណាមិញ ក្រៅពីការថែទាំខ្លួន អ្នកក៏ត្រូវយល់ដឹងពីប្រភេទផ្លែឈើដែលអ្នកទទួលទានមិនបានដែរអំឡុងពេលពពោះ ព្រោះផ្លែឈើទាំងនេះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក៖

១. ផ្លែម្នាស់
ដាច់ខាត អ្នកមិនត្រូវញ៉ាំផ្លែម្នាស់នោះទេ ជាពិសេសអំឡុងពេលពពោះត្រីមាសដំបូង ព្រោះម្នាស់មានអង់ហ្ស៊ីម ដែលហៅថា Bromelain ដែលបំបែកសារជាតិប្រូតេអ៊ីន ដែលធ្វើឲ្យម្ដាយសម្រាលកូនមុនពេលកំណត់។ នៅពេលអ្នកពពោះ ការទទួលទានម្នាស់ជាញឹកញាប់ អាចធ្វើឲ្យអ្នករលូតកូន និង មានបញ្ហាទាក់ទងនឹងតម្រងនោមផងដែរ។ លើសពីនេះ ម្នាស់ក៏អាចធ្វើឲ្យអ្នកប្រតិកម្មផងដែរ។

២. ផ្លែល្ហុង
ល្ហុងជាផ្លែឈើដែលអ្នកមិនគួរទទួលទានទេនៅពេលពពោះ ទោះបីជាវាមានសារធាតុចិញ្ចឹមនិងវីតាមីនច្រើនក៏ដោយ ព្រោះការទទួលទានល្ហុងធ្វើឲ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ លើសពីនេះ ល្ហុងក៏មានជាតិឡាទិចច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោម ឬធ្វើឲ្យរំលូតកូនទៀតផង។

៣. ផ្លែទំពាំងបាយជូរ
អំឡុងពេលអ្នកពពោះ សូមឆ្លើយថាទេចំពោះផ្លែទំពាំងបាយជូរ ដោយសារតែជាតុ resveratrol នៅក្នុងសម្បកទំពាំងបាយជូរអាចធ្វើឲ្យពុល ហើយមួយវិញទៀត ដោយសារអ្នកមានផ្ទៃពោះគឺ សមត្ថភាពនៃការរំលាយអាហាររបស់អ្នកចុះខ្សោយ ទើបមិនអាចញ៉ាំប្រភេទផ្លែទំពាំងបាយជូរខ្មៅបាន ដោយសារតែវាពិបាកនឹងរំលាយ។

៤. អំពិល
អំពិលក៏ជាផ្លែឈើដែលអ្នកគួរចៀសវាងអំឡុងពេលអ្នកពពោះ ដែរ បើទោះបីជាវាអាចជួយឲ្យបាត់អាការៈចាញ់កូននៅពេលព្រឹកក៏ដោយ ព្រោះអំពិលមានជាតិវីតាមីន C ច្រើន ដែលបង្កើនការផលិតអរម៉ូន Progesterone ដែលអាចឈានដល់ការរំលូតកូន ឬកើតកូនមុនពេលកំណត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]