ស្នេហា៖ ទំនាក់ទំនងស្នេហាអាចស្ថិតស្ថេរទៅបានកាលណា គូស្នេហ៍ទាំងពីរចេះស្រលាញ់ ស្មោះស្ម័គ្រ ការពារមើលថែ និងឲ្យតម្លៃគ្នា ហើយភាពស្មោះត្រង់ជាកត្តាចាំបាច់ខ្លាំងណាស់ ព្រោះបើអ្នកមិនស្មោះត្រង់ជាមួយគ្នា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏គ្មានន័យដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះសំណាងណាស់ដែលមានទាំង គូស្នេហ៍ និងមិត្តភក្តិល្អ ហើយតែងនាំពួកគេទាំងពីរដើរលេងជាមួយគ្នាព្រោះមិនចង់ចោលអ្នកណា។​ ដោយឡែក មួយរយៈនេះគូស្នេហ៍អ្នកចេះតែប្លែកជាងរាល់ដង គឺចូលចិត្តនិយាយនិងស្និទ្ធស្នាលជាមួយមិត្តរបស់អ្នកលើសការគួរ ហើយអ្នកចេះតែគិតខ្លួនឯងថាគេប្រហែលជាលួចស្រលាញ់មិត្តរបស់អ្នកទេដឹង? សញ្ញាណទាំងនេះបញ្ជាក់ច្បាស់ហើយថា គូស្នេហ៍អ្នកកំពុងលួចស្នេហ៍មិត្តរបស់អ្នក៖

១. អ្នកមានញ្ញាណដឹង

សញ្ជាតិញ្ញាណរបស់មនុស្សគឺឆុតខ្លាំងណាស់ ជាពិសេសគឺញ្ញាណរបស់មនុស្សស្រី ថាគូស្នេហ៍របស់អ្នកប្រហែលជាកំពុងចាប់អារម្មណ៍មិត្តរបស់អ្នក។ ពេលខ្លះអ្នកក៏ឃើញថាគូស្នេហ៍របស់អ្នកតែងតែសម្លឹងមិត្តរបស់អ្នកឡើងភ្លឹក ឬពេលខ្លះក៏និយាយស្ដីរាងស្រទន់រាងផ្អែមដាក់មិត្តអ្នកជាងនិយាយជាមួយអ្នកទៅទៀត។ សរុបមកអ្នកមានអារម្មណ៍មួយដឹងថា គូស្នេហ៍របស់អ្នកចាប់អារម្មណ៍លើមិត្តអ្នកតែម្ដង។​

រូបភាពតំណាង

២. និយាយជាមួយមិត្តអ្នកច្រើនជាងអ្នក

ជាធម្មតាទេ នៅពេលអ្នកលួចស្រលាញ់នរណាម្នាក់ គឺអ្នកតែងតែចង់លើកយករឿងមកនិយាយជាមួយគេហូរហែ ព្រោះបេះដូងនិងអារម្មណ៍របស់អ្នកនៅតែជាមួយមនុស្សដែលអ្នកលួចស្រលាញ់នេះឯង។ បើសិនអ្នកសង្កេតឃើញថា ឲ្យតែចួបមុខគ្នា គូស្នេហ៍របស់អ្នកតែងតែទុកអ្នកចោលហើយនិយាយជាមួយមិត្តរបស់អ្នកច្រើនជាងអ្នក ឬសួរពីមិត្តអ្នកដូចមនុស្សចង់ស្វែងយល់ពីគ្នា នោះគឺអាចមានន័យថាគេចាប់អារម្មណ៍មិត្តអ្នកហើយ។​

៣. ប្រាប់រឿងសម្ងាត់ដែលអ្នកមិនដឹងទៅកាន់មិត្តអ្នក

បើសិនសុខៗមិត្តរបស់អ្នកដឹងរឿងសម្ងាត់របស់គូស្នេហ៍អ្នក ដែលសូម្បីអ្នកក៏មិនដឹង គឺមានន័យថាពួកគេទាំងពីរពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ ព្រោះគូស្នេហ៍របស់អ្នកអាចប្រាប់រឿងនោះទៅមិត្តអ្នកដើម្បីឲ្យនាងឬគេ ដឹងថា គេពិតជាសំខាន់ចំពោះគូស្នេហ៍អ្នកជាងអ្នកទៅទៀត។​

រូបភាពតំណាង

៤. និយាយពីមិត្តអ្នកពេលនៅជាមួយអ្នកច្រើនហួសហេតុ

វាជារឿងធម្មតាទេដែលគូស្នេហ៍អ្នកចង់សួរសុខទុក្ខមិត្តរបស់អ្នកក្នុងន័យគួរសម ប៉ុន្តែត្រង់ចំណុចនេះ គូស្នេហ៍អ្នកលើកយករឿងមិត្តរបស់អ្នកមកនិយាយជាមួយអ្នកមិនឈប់ឈរសោះ ដោយភាគច្រើនគេកោតសរសើរមិត្តអ្នកជារឿយៗ និងមិនដែលនិយាយរឿងមិនល្អពីមិត្តអ្នកសោះ។ គូស្នេហ៍អ្នកក៏អាចនិយាយបែបប្រៀបធៀបអ្នកនិងមិត្តរបស់អ្នកទៀតផង។ មួយវិញទៀត នៅពេលមានការចួបជុំឬពិធីអ្វីមួយ គូស្នេហ៍អ្នកតែងតែសុំឲ្យអ្នកហៅមិត្តអ្នកមកជាមួយ ដូច្នេះគេអាចបានលួចមើលមិត្តរបស់អ្នកនោះឯង។ អ្នកប្រាកដជាមើលឃើញថា​ឲ្យតែចួបមិត្តរបស់អ្នកគឺគូស្នេហ៍អ្នកតែងតែញញិមញញែមសប្បាយចិត្តខ្លាំង។​

៥. គេតែងខ្លួនស្អាតបាតនិងរៀបឫកពេលមិត្តអ្នកនៅជាមួយ

ពេលចួបមុខមនុស្សដែលយើងលួចស្រលាញ់ យើងម្នាក់ៗតែងតែចង់តែងខ្លួនឲ្យស្អាតបាត និងរៀបឫកឲ្យមើលទៅដូចជាមនុស្សល្អឥតខ្ចោះពេលគេនៅក្បែរម្ដងៗ។ ចំណុចនេះក៏មិនខុសពីគូស្នេហ៍អ្នកដែរ បើសិនគេលង់ស្រលាញ់មិត្តអ្នកមែន ឲ្យតែចួបមិត្តរបស់អ្នកគឺគេតែងតែតែងខ្លួនស្អាត រៀបឫកសុភាពរាបសារ កក់ក្ដៅនិងចិត្តល្អ ខុសប្លែកពីរាល់ដង។ គេតែងតែលាក់ចរិតនិងផ្នែកអាក្រក់ និងបង្ហាញតែផ្នែកល្អ ប្រឹងយកគាប់យកគួរមិត្តរបស់អ្នកជាដើម។​ ៦. និយាយលេងសើចចង់បានមិត្តអ្នកជាសង្សារ

រូបភាពតំណាង

ជួនកាល ការលេងសើចខ្លះគឺអាចជាគំនិតពិតប្រាកដរបស់អ្នកនិយាយ ហើយបើសិនជាមិត្តអ្នកតែងតែនិយាយរបៀបលេងសើចថាចង់បានមិត្តអ្នកជាសង្សារ ឬចង់យកមិត្តអ្នកជាសង្សារបន្ទាប់បន្សំពីអ្នកគឺគេអាចនឹងចង់បានបែបនោះពិតមែន៕  

ប្រភព៖: mildstrings

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]