ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា បានប្រកាសពីការច្នៃប្រឌិតថ្មីរបស់ខ្លួនគឺ ការនាំមកជូននូវស្រាបៀរ ABC Reserve កំប៉ុងវែង ដែលមានចំណុះ ៣៣០ មីលីលីត្រ។ ការផ្តល់ជូនថ្មីនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលចេះតែវិវត្តទៅមុខតាមរយៈការផ្ដល់នូវរសជាតិល្អឯកដូចគ្នា នៅក្នុងទម្រង់ស្រាបៀរ ដែលរីកចម្រើនលឿនបំផុតក្នុងទីផ្សារកម្ពុជា នៅឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រាបៀរ ABC Reserve គឺជាការច្នៃប្រឌិតដំបូងបំផុតរបស់ ស្រាបៀរ ABC ដែលផលិតផ្តាច់មុខសម្រាប់អតិថិជនកម្ពុជា ជាជម្រើសដ៏គួរឱ្យរំភើប ដោយផ្តល់ជូននូវការលាយដ៏វិសេសនៃ ស្រូវសាលីលំដាប់ខ្ពស់ និងវីស្គីដ៏ស្រទន់។ ចាប់តាំងពីការសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ស្រាបៀរ ABC Reserve បានទាក់ចិត្តអតិថិជនជំនាន់ថ្មី នៃអ្នកពេញចិត្តនូវផលិតផល ABC ដែលកំពុងស្វែងរកភាពអស្ចារ្យបន្ថែមទៀតតាមរយៈបទពិសោធន៍រសជាតិថ្មី។
លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «កំប៉ុងវែងនេះមានទាំងប្រយោជន៍ និងភាពទាន់សម័យ ដែលឆ្លុះបញ្ចាំងពីស្មារតីទំនើប និងច្នៃប្រឌិតរបស់ស្រាបៀរ ABC Reserve ព្រមទាំងអតិថិជនរបស់យើង។ ដោយមានអត្ថន័យដូចនឹងពាក្យប្រចាំ យីហោរបស់យើងគឺ «ឧត្តមភាពដ៏ល្អឯក » ដែលបង្ហាញពីនិមិត្តសញ្ញា តោ របស់យើង ជាមួយនឹងរូបរាងរលោងថ្មីដ៏ប្រណីត ដើម្បីលើកកម្ពស់លក្ខណៈសម្បត្ដិផលិតផល ABC ទៅកាន់កម្រិតថ្មីបន្ថែមទៀត។ ទម្រង់កំប៉ុងថ្មីនេះនឹងធ្វើឱ្យស្រាបៀររបស់យើងអាចទាក់ទាញទៅដល់អតិថិជនកាន់តែច្រើន ដែលរំពឹងរកនូវអ្វីដែលប្លែក និងមានភាពអង់អាច ស្របតាមបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានបទពិសោធន៍ថ្មី ភាពរីករាយ និងមានអារម្មណ៍អស្ចារ្យ។»
ស្ថិតក្នុងទម្រង់កំប៉ុងវែង ដោយផ្ដល់នូវរូបមន្តសម្ងាត់ដូចគ្នា នៃពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយរបស់វា បានធ្វើឱ្យស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោមអតិថិជនដែលចូលចិត្តពិសាស្រាបៀរនៅកម្ពុជា និងអតិថិជនជំនាន់ថ្មីផងដែរ។ ស្រាបៀរនេះត្រូវបានបង្កើតឡើងដោយកំពូល អ្នកជំនាញផលិតស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត ហើយជាពិសេសរសជាតិល្អឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក។
ស្រាបៀរ ABC Reserve ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។ រីករាយជាមួយ ABC ពិសាដោយការទទួលខុសត្រូវ។
អតិថិជនអាចស្វែងរកកម្មវិធី និងការបញ្ចុះតម្លៃជាច្រើន សម្រាប់ស្រាបៀរ ABC Reserve នាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖
- ទំព័រ Facebook ABC៖ https://www.facebook.com/abcbeer.cambodia
- ទំព័រ Instagram ABC៖ https://www.instagram.com/abcbeer.cambodia/
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]