សង្គម៖ នាព្រឹកថ្ងៃទី ២៦ សីហា ឆ្នាំ ២០២៣កន្លងទៅនេះ ការចាក់បញ្ជាំងខ្សែភាពយន្តឯកសារខ្លីចំនួន១២ ដែលផលិតដោយក្រុមនិស្សិត ហាក់ទទួលបានការគាំទ្រពីសំណាក់អ្នកចូលរួមទស្សនា ដែលកើតចេញពីក្តីរំភើប និងកោតសរសើរនូវគំនិតផ្ដួចផ្ដើមនៃការផលិតខ្សែភាពយន្តរបស់ក្រុមនិស្សិតប្រព័ន្ធផ្សាព្វផ្សាយ និងសារគមនាគមន៍។

ក្នុងចំណោមខ្សែភាពយន្តទាំង១២ នោះ មានខ្សែភាពយន្តមួយដែលបង្ហាញពីចង្វាក់នៃការត្បាញ ហូលពិតាន​ខ្មែរ ដែលទទួលបានសំឡេងហ៊ោកញ្ជៀវយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា។តាមរយៈខ្សែភាពយន្តទាំងមូល លេចចេញនូវលោកយាយចំណាស់ម្នាក់ដែលមានឈ្មោះថា ម៉ក់ ជាង ដែលលោកយាយចេះត្បាញហូលពិតានតាំងតែពីអាយុ១១ឆ្នាំមកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែភាពយន្តឯកសារ ហូលពិដាន

ដោយក្សីស្រឡាញ់នៃសិល្បៈតម្បាញហូលដ៏ចំណាស់មួយនេះ​ លោកយាយ ម៉ក់ ជាង បានបន្តបង្ហាត់បង្រៀនពីរបៀបនៃការត្បាញហូលពិតានខ្មែរនេះ​​ ដល់កូនចៅលោកយាយជំនាន់ក្រោយ ដើម្បីបន្តរក្សាកេរ្តិ៍ដំណែលពីដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយនោះ។

ដោយខ្សែភាពយន្តឯកសារមួយនេះផលិតដោយនិស្សិតចំនួន បួនរូបរួមមាន ផែ គឹមលីវ សេង ម៉េងអុី យ៉ាត​ សុខុម និងគេច សុគន់ដែលជានិស្សិតជំនាន់ទី២០ នៃដេប៉ាតឺម៉ងប្រព័ន្ធផ្សាព្វផ្សាយ និងសារគមនាគមន៍។

កញ្ញា អ៊ឹម រចនា 

ក្នុងថ្ងៃចាក់បញ្ចាំងខ្សែនោះ មានទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។ដោយក្ដីរំភើបតាមរយៈសាច់រឿងនៃខ្សែភាពយន្តនីមួយៗ កញ្ញា អ៊ឹម រចនា បង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះថា៖

កញ្ញា អ៊ឹម រចនា

សូមទស្សនារូបភាពដូចខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]