យល់ដឹង៖ មនុស្សជាច្រើននៅលើលោកសុទ្ធសឹងតែប៉ងចង់បានជីវិតមួយដ៏អស្ចារ្យ គឺមានមាសប្រាក់ទ្រព្យសម្បត្តិជាច្រើន និងមានមនុស្សជាទីស្រលាញ់ចាំនៅក្បែរមើលថែ និងផ្ដល់កម្លាំងចិត្ត។

អ្នកខ្លះក៏រៀបការដោយសារតែក្ដីស្រលាញ់ ចង់រួមរស់ជាមួយគេអស់មួយជីវិត ដោយមិនខ្វល់ពីប្រាក់កាសឬទ្រព្យសម្បត្តិរបស់បុរសឬនារីជាដៃគូនោះឡើយ ដែលយូរៗទៅ ក៏បែកបាក់គ្នាឬមានជំលោះជាមួយគ្នាដោយសារតែរឿងប្រាក់ឬដោយសារជីវភាពមិនសូវអំណោយផល។ រីឯអ្នកខ្លះទៀតជ្រើសរើសរៀបការដោយសារតែទឹកប្រាក់ ខ្លួនមិនបានស្រលាញ់គេទេតែឃើញគេមានទ្រព្យច្រើនក៏ព្រមរៀបការ លុះណាតែចាប់ដៃគ្នាជាស្វាមីភរិយាក៏ចាប់ផ្ដើមស្ដាយក្រោយ ព្រោះមានអារម្មណ៍ឯកាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង

ការពិតទៅ យោងតាមអ្នកវិភាគជំនាញ អ្នកមិនចាំបាច់ត្រូវជ្រើសរើសការរៀបការដោយសារស្នេហា ឬដោយសារទឹកប្រាក់នោះឡើយ ព្រោះរបស់ពីរនេះត្រូវតែមានគ្នានឹងគ្នាដោយចាំបាច់ គឺមិនអាចអត់មួយណាបានទេ។ បើមិនអាចរៀបការដោយមានក្ដីស្រលាញ់តែគ្មានប្រាក់បានទេ ហើយក៏មិនអាចរៀបការដោយមានប្រាក់តែគ្មានក្ដីស្រលាញ់នោះឡើយ។

រូបភាពតំណាង

ដើម្បីអាចឲ្យយើងរៀបការដោយមានរបស់ទាំងពីរយ៉ាងនេះទាំងព្រមគឺ មុនសម្រេចចិត្តស្រលាញ់ឬទាក់ទងនរណាម្នាក់ សូមមើលលើជីវភាពនិងប្រវត្តិគ្រួសាររបស់គេផង។ បើសិនជាអ្នកត្រូវជ្រើសរើសរវាងបុរសពីរប្រភេទ គឺបុរសដែល "អាច" មានលទ្ធភាពចិញ្ចឹមអ្នកបាន ឬ បុរសដែល "ចង់" ចិញ្ចឹមទំនុកបម្រុងអ្នក គឺអ្នកជំនាញណែនាំឲ្យជ្រើសរើសបុរសប្រភេទទី២ ព្រោះបុរសដែលមានគំនិតចង់ទំនុកបម្រុងអ្នក មិនថាគេមានឬគ្មានប្រាក់ទេ គឺគេតែងតែព្យាយាមរកប្រាក់ដើម្បីទំនុកបម្រុងអ្នក។

រូបភាពតំណាង

មួយវិញទៀត នៅពេលរៀបការរួច អ្នកនិងដៃគូអាចចាប់ដៃគូបើកមុខជំនួញ ឬជួយរកប្រាក់គ្នាទៅវិញទៅមក ព្រោះការធ្វើបែបនេះជាការសម្រេចចិត្តមួយដ៏ល្អ តែត្រូវប្រាកដចិត្តថាអ្នកទាំងពីរមិនប្រៀបធៀបថានរណាជាអ្នករកប្រាក់បានច្រើនជាង ឬច្រណែនដែលម្ខាងៗរកប្រាក់បានច្រើនជាងខ្លួន។

រូបភាពតំណាង

អ្នកនិងស្វាមីឬភរិយាក៏ត្រូវមានក្ដីស្រលាញ់ឲ្យគ្នាទៅវិញមកដែរព្រោះក្ដីស្រលាញ់អាចជួយឲ្យភាគីទាំងសងខាងកាន់តែមានកម្លាំងចិត្តក្នុងការរកប្រាក់មកកសាងអនាគតជាមួយគ្នា។ ពិតណាស់ ប្រាក់ក៏អាចជួយឲ្យអ្នកមានអារម្មណ៍ល្អខ្លាំងណាស់ដែរតែការរៀបការដោយសារតែប្រាក់អាចនឹងធ្វើឲ្យទំនាក់ទំនងដុនដាប៕

ប្រភព៖: psychologytoday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]