កម្សាន្ត៖ ថ្មីៗកន្លងទៅនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ ចំពោះតារាស្រី Barbie Hsu និងស្វាមី លោក DJ Koo បន្ទាប់ពីមានសារព័ត៌មានកូរ៉េ បានចុះផ្សាយថា អ្នកទាំងពីរ ទើបតែបានស្វាគមន៍កូនភ្លោះយ៉ាងសប្បាយរីករាយ។

យ៉ាងណាមិញ តាមរយៈ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ម្តាយរបស់តារាចម្រៀងកូរ៉េ លោក DJ Koo រំភើបចិត្តស្រក់ទឹកភ្នែក បន្ទាប់ពីបានដឹងពីដំណឹងមួយនេះ។ តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ ប្ដីប្រពន្ធអ្នកទាំងពីរ នៅមិនទាន់បានបកស្រាយ ជុំវិញព័ត៌មាន ដែលបានចុះផ្សាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា កាលពីប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ តារាស្រី Barbie Hsu បាន​ស្ថិត​នៅក្នុងការ​សង្ស័យ​ពីការមាន​ផ្ទៃ​ពោះ ខណៈក្នុងរយៈពេល ប្រមាណ ១០ ខែកន្លងមកនេះ រូបនាងកម្របង្ហាញមុខណាស់ ហើយរឿងនេះ ក៏បានធ្វើឱ្យមានពាក្យចចាមអារ៉ាមថា នាងលាក់ខ្លួនដោយសារតែមានផ្ទៃពោះ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
DJ Koo
Barbie Hsu និងស្វាមី  
Barbie Hsu និងស្វាមី  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]