ភ្នំពេញ​៖ ភាពយន្តភាគថ្មីដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ដែលមានចំណងជើងថា ស្រោមមុខភរិយា កំពុងធ្វើអោយទស្សនិកជនជក់ចិត្ត ឆេះឆួល ទៅតាមសាច់រឿងផឹតក្បត់ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាវណ្ណកម្មថ្មីមួយទៀតដែលបង្ហាញពីចំណងគ្រួសារដែលត្រូវរង្គោះរង្គើដោយសារតែមនុស្សជាទីស្រលាញ់របស់ខ្លួនរួមគ្នាក្បត់ចិត្ត ដែលមានការចូលរួមសម្ដែងដោយតារាសម្ដែងរូបសង្ហា ប្រុសខួច តួឯកស្រីសាន្ត កុសុមៈ និងតារាកិត្តិយសជាច្រើនរូបទៀតផងដែរ ។

រូបភាព

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ មុនពេលចាក់ផ្សាយភាពយន្តមួយនេះ លោកប្រុសខួចក៏ធ្លាប់បង្ហោះសារថា កុំជេរណា ។ គួរបញ្ជាក់ថា ក្នុងភាពយន្តមួយនេះ លោកប្រុស ខួច ត្រូវសម្ដែងជាតួអង្គប្ដីមួយដែលមានភរិយាដល់ទៅពីរនាក់ ដែលលោកត្រូវលួចលាក់ភរិយាពីរនាក់នៅក្នុងដំបូលផ្ទះតែមួយ តើអ្នកណាគឺជាភរិយាក្នុងចិត្តរបស់លោកពិតប្រាកដ ។

រូបភាព

រឿង ស្រោមមុខភរិយា ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ៕

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]