កូរ៉េខាងត្បូង៖ តាមរយៈការបង្ហោះរូប មួយសន្លឹក របស់តារាស្រី Song Hye Kyo  កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម ក៏ដូចអ៉ីនធឺណែត ជាមួយនឹងសម្រស់ ដ៏ស្រស់ស្អាតរបស់នាង ត្រូវបានគេកោតសរសើរជាខ្លាំង។

ក្នុងនោះផងដែរ ជាមួយរូបភាពគ្មានការតុបតែង អាចឲ្យយើងឃើញយ៉ាងច្បាស់ នូវទម្រង់មុខដ៏ស្រស់ទទេស្អាត និងអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺសាច់មុខសម៉ដ្ឋខៃ គ្មានប៉ះម្សៅជាពិសេសនោះ ដោយបានបង្អួតសម្រស់ដ៏ល្អឥតខ្ចោះ ទៅនឹងសម្រស់ក្មេងជាងវ័យតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនលើកទីមួយទេ ដែលតារារូបនេះ បង្អួតពីសម្រស់នាងបែបនេះ ព្រោះជារឿយៗ តារាស្រីសម្តែងរូបនេះ តែងតែទទួលបាន ការកោតសរសើររាប់មិនអស់ ជាមួយសម្រស់គ្មានស្នាមអាចម៍រុយ ឬក៏ស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ ទោះវ័យ ៤០ ប្លាយហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
រូបដែលមិនផាត់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]