ភ្នំពេញ​៖ ក្រុមហ៊ុនទឹកភេសជ្ជៈ Yeo’s កំពុងដំណើរការយុទ្ធនាការចូលរួមដោយសេរី ដើម្បីភ្លក្សរសជាតិថ្មី និងចូលរួមលេង ហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeo’s។

យុទ្ធនាការនេះនឹងដំណើរការរហូតដល់ថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២៣ ដែលមានរៀបចំស្ដង់ជាច្រើននៅតាមសាលារៀននិងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលបង្កភាពងាយស្រួលដល់អតិថិជនទាំងអស់គ្នាអាចចូលរួមភ្លក្សរសជាតិទឹកសណ្តែកសៀងសូកូឡា ដែលជារសជាតិថ្មី ក្នុងចំណោមរសជាតិជាច្រើនផ្សេងទៀតរបស់ Yeo’s ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ ទឹកសណ្តែកសៀងសូកូឡា ក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ដូចជា ប្រូតេអុីនក្នុងសណ្ដែកដែលជាប្រភពនៃថាមពល និងជួយបង្កើនការលូតលាស់សាច់ដុំ  សារធាតុរ៉ែស័ង្កសីជួយទ្រទ្រង់មុខងារនៃប្រព័ន្ធភាពសុំាធ្វើឱ្យរឹងមាំ និងវីតាមីន B6 ជំនួយដល់ខួរក្បាល និងប្រព័ន្ធប្រសាទ។

សូមបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នទឹកភេសជ្ជៈ Yeo's មាន 12 រសជាតិសម្រាប់អតិថិជនជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត​ ហើយរសជាតិទាំង12 នោះរួមមានដូចជា ទឹកតែត្រឡាច Yeo’s, ទឹកផ្លែគូលេន Yeo’s,ទឹកចាហួយ Yeo’s, ទឹកទៀបបារាំងYeo’s, ទឹកត្រជាក់ឈីងប៉ូលាំង, ទឹកតែបៃតងប្រទាលកន្ទុយក្រពើ Yeo’s, ទឹក Barley រសជាតិក្រូចឆ្មា, ទឹកត្រចៀកកាំ Yeo’s, ទឹកសណ្ដែកសៀង Yeo’s រសជាតិដើម, ទឹកសណ្ដែកសៀងខ្មៅ Yeo’s, ទឹកសណ្តែកសៀង Yeo’s រសជាតិស្ករត្នោត និងទឹកសណ្តែកសៀងសូកូឡា។

កុំភ្លេចហៅមិត្តភក្តិ និងក្រុមគ្រួសារ មកចូលរូមភ្លក្សរសជាតិទឹកសណ្ដែកសូកូឡាដោយសេរី និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeo’s នៅតាមស្ដង់ Yeo’sនៅតាមសាលារៀន និងផ្សារណាមួយដែលនៅជិតអ្នកបំផុត។

ដើម្បីស្វែងរកតារាងពេលវេលា និងទីតាំងរបស់ស្តង់ Yeo’s សូមតាមដានផេកផ្លូវការរបស់ Yeo’sនៅទីនេះ

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]