បរទេស៖ អាចនិយាយបានថា តារាចម្រៀង លោក Justin Bieber តែងតែទាញយកចំណាប់អារម្មណ៍ពីមហាជន ក្រោយពីមានការបង្ហាញឲ្យឃើញពីវត្តមានរបស់លោកជាបន្តបន្ទាប់ ដែល​តែង​តែ​ត្រៀម​ខ្លួនអមដំណើរ ​ទៅ​ជាមួយភរិយាបណ្ដូលចិត្ត Hailey Baldwin សឹងតែគ្រប់​កាលវិភាគ។

យ៉ាងណាមិញ ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ បានបន្តកំដរគ្នាទៅវិញទៅមក នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីក្រោមម៉ាកផលិតផលថែរក្សាស្បែករបស់ Hailey ទៀតផង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការបង្ហាញខ្លួនរបស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក Justin Bieber បានក្លាយជាប្រធានបទនៃការពិភាក្សា ទៅលើការតុបតែងខ្លួន ខុសឆ្ងាយ មិនដូចប្រពន្ធ ដែលមានការតុបតែងខ្លួនដ៏អស្ចារ្យស្អាតទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងប្រុសរូបនេះ ត្រូវបានគេលើកឡើង ពីការបង្ហាញខ្លួនជាមួយនឹងរូបរាងមិ.នសូវទាក់ទាញ ដោយបាន​ស្លៀក​តែ​ខោ​ខ្លី​ពណ៌​ប្រផេះ និង​ស្បែក​ជើង​ធម្មតា ផ្ទុយស្រឡះ ​ពី​ភរិយា​ដ៏​ស្រស់​ស្អាត​របស់​លោក ដែលមានការរៀបចំឡើងឡូយឆាយក្នុងឈុតក្រហម ពោរពេញដោយភាពលេចធ្លោ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Hailey
Hailey
Hailey
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]