បរទេស៖ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកមានឈ្មោះថា «BORN PINK» របស់ក្រុមនារីធំជាងគេ  BLACKPINK ត្រូវបានលើកឡើងថា ជាជោគជ័យមួយក្នុងប្រវត្តិសាស្រ្ត ក្រោយពីក្រុមនារីរូបនេះ​ទទួលបានការលក់សំបុត្រដាច់គ្មានសល់ទៅនឹងការប្រគំតន្ត្រីរបស់ពួកគេ ។

ការបង្ហាញមិនត្រឹមតែទេពកោសល្យតន្ត្រីមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោក ពួកគេបានឡើងឆាកនៅក្នុងទីក្រុងដ៏ល្បីល្បាញទូទាំងពិភពលោក។ អ្វីដែលចាប់អារម្មណ៍នោះ BLACKPINK បានកើន​ឡើង​ប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ដោយ​ការ​លក់​សំបុត្រ​ចុងក្រោយ​សម្រាប់​ការ​សម្ដែង​ទាំង​ប្រាំ​នៅ​កីឡដ្ឋាន​ធំៗ នៅអាមេរិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនិយមលេងអ៉ីនធឺណែតកូរ៉េមានមោទកភាពចំពោះឥទ្ធិពល ជាសកលលោកដែល BLACKPINK មានក្នុងនាមជាក្រុមចម្រៀងស្រីកំពូលមួយក្នុងប្រវត្តិសាស្ត្រ ដោយត្រូវបានលក់សំបុត្រ គ្មានសល់ទៅនឹងការប្រគុំតន្រ្តី​ទេសចរណ៍ ក្នុងកីឡាដ្ឋាន ដែលផ្ទុកមនុស្សបានរាប់ម៉ឺននាក់ ក្នុងនាមជាក្រុមនារី ដែលសម្រេចបានភាពជោគជ័យមួយនេះ។

គួររំលឹកផងដែរ BLACKPINK នៅសល់ការសម្តែង ២ដង ចុងក្រោយ សម្រាប់ការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» នឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅ Gocheok Sky Dome នៅថ្ងៃទី ១៦ និង ១៤ ខែកញ្ញា ខានមុខនេះដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
កីឡាដ្ឋានដែល BLACKPINK ធ្វើការប្រគុំតន្រ្តី
កីឡាដ្ឋានដែល BLACKPINK ធ្វើការប្រគុំតន្រ្តី
កីឡាដ្ឋានដែល BLACKPINK ធ្វើការប្រគុំតន្រ្តី
កីឡាដ្ឋានដែល BLACKPINK ធ្វើការប្រគុំតន្រ្តី
កីឡាដ្ឋានដែល BLACKPINK ធ្វើការប្រគុំតន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]