ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រារប្ដូរប្រាក់ជារៀលធៀបនឹងដុល្លាអាមេរិកបានកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាមូលហេតុចម្បង គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។
ដើម្បីចូលរក្សានូវស្ថិរភាពអត្រាប្ដូរប្រាក់សម្រាប់ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ធានាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខណៈដែលដុល្លារអាមេរិកបានកើតឡើងក្នុងទីផ្សារអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់បន្ថែមទៀតថា ដុល្លារអាមេរិកជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាល អាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឲ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។
ជាថ្មីម្ដងទៀត ធនាគារជាតិនៃ កម្ពុជាបន្តប្រកាន់យករបបអត្រាប្ដូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឲ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។
ប្រភព៖ ធនាគារជាតិ នៃកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]