ភ្នំពេញ៖ ពិតណាស់ ការញ៉ាំអាហារពេលល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយទាំងមូល។ ទោះជាយ៉ាងនេះក្តី នេះមិនបានន័យថា ក្រោយម៉ោង៧ យើងមិនគួរញ៉ាំអ្វីទាល់តែសោះនោះទេ។ ជាក់ស្តែង ពេលវេលាញ៉ាំអាហារ គឺអាស្រ័យទៅលើកត្តាផ្សេងៗជាច្រើន រួមមានបែបបទរស់នៅ របបអាហារ និងសុខភាពខ្លួនយើងផ្ទាល់។ ដូច្នេះហើយ យើងគួរធ្វើតាមតម្រូវការនៃរាងកាយ ដូចជា ប្រសិនបើយើងតែងឃ្លានក្រោយម៉ោង៧ នោះយើងគួរតែញ៉ាំអាហារពេលល្ងាចយូរជាងនេះបន្តិច ឬញ៉ាំអាហារសម្រន់តិចតួច ដើម្បីបញ្ចៀសការឃ្លានខ្លាំង និងញ៉ាំអាហារច្រើនជ្រុល។
យ៉ាងណាមិញ សម្រាប់អ្នកដែលមានទម្លាប់ញ៉ាំអាហារមុនម៉ោង៧ អាចទទួលបានអត្ថប្រយោជន៍សុខភាព៤យ៉ាងខាងក្រោមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជួយឲ្យការរំលាយអាហារ និងធ្វើមេតាប៉ូលីសប្រសើរឡើង
ការញ៉ាំរបបអាហារទៀងទាត់ម៉ោង អាចជួយបង្កើនប្រសិទ្ធភាពក្នុងការរំលាយអាហារ និងធ្វើមេតាប៉ូលីស ក៏ដូចជាជួយឲ្យបប្រពន័្ធរំលាយអាហារដំណើរការរលូន។ បន្ថែមពីនេះ ការញ៉ាំអាហារមុនម៉ោង៧ ក៏ជួយឲ្យថ្លើមបានសម្រាក និងបន្សាបជាតិពុលថែមទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. គ្រប់គ្រងជាតិស្ករក្នុងឈាម
ទន្ទឹមនឹងនេះដែរ ការញ៉ាំអាហារពេលល្ងាចឆាប់រហ័ស អាចជួយគ្រប់គ្រងកម្រិតជាតិស្ករ និងកាត់បន្ថយហានិភ័យនៃភាពធន់នឹងអាំងស៊ុយលីន ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ លើសពីនេះ ទម្លាប់មួយនេះក៏អាចកាត់បន្ថយ និងគ្រប់គ្រងការកើនឡើងនៃអាំងស៊ុយលីនក្រោយញ៉ាំអាហាររួចផងដែរ។
៣. បង្កើនគុណភាពដំណេក
ដូចគ្នានេះដែរ ការញ៉ាំអាហារកៀកទៅនឹងម៉ោងគេងពេក អាចប៉ះពាល់ដល់ដំណេក ដោយសារតែការមិនរំលាយអាហារ។ ប៉ុន្តែ បើយើងញ៉ាំអាហារពេលល្ងាចឆាប់រហ័ស នោះនឹងអាចជួយឲ្យរាងកាយបានសម្រាកពេញលេញនៅពេលយប់ ព្រមទាំងជួយបង្កើនគុណភាពដំណេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]