ស្នេហា៖ ការណាត់ជួបគ្នាលើកដំបូងគឺពិតជាដំណាក់កាលមួយដ៏សំខាន់ ដែលបុរសនិងនារី បុរសនិងបុរស នារីនិងនារី បានសិក្សាស្វែងយល់ពីគ្នា។

ជាទូទៅ ពួកគេតែងតែទៅណាត់ជួបគ្នានៅហាងអាហារ ឬហាងកាហ្វេផ្សេងៗ ឯអ្នកខ្លះក៏ទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានថ្លៃៗជាដើម រហូតដល់ពេលនិយាយគ្នារួច ដល់ម៉ោងគិតប្រាក់ ម្នាក់ៗក៏ដណ្ដើមគ្នាចេញ ឬគូខ្លះទៀតក៏សម្រេចចិត្តចែកគ្នាម្នាក់ពាក់កណ្ដាលជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប​ភាពតំណាង

អ្នកប្រហែលជាឆ្ងល់ហើយថា តើខាងណាគួរតែជាអ្នកចេញប្រាក់នៅពេលណាត់ជួបលើកដំបូង? បើយោងតាមការស្ទង់មតិពីវេបសាយ Elite Singles នៅឆ្នាំ២០១៩ គឺបុរសជាង៦៣ភាគរយស្មើនឹងខ្ទង់ ៣០០០០០នាក់ បានឆ្លើយថាពួកគេគឺជាអ្នកចេញប្រាក់នៅពេលណាត់ជួបលើកដំបូង ខណៈនារីជាង៤៦ភាគរយទៀត គិតថាបុរសគឺជាអ្នកគួរចេញប្រាក់ដែរ។

រូប​ភាពតំណាង

យោងតាមទំនៀមទម្លាប់ភាពជាសុភាពបុរស បុរសគួរតែជាអ្នកចេញប្រាក់នៅពេលណាត់ជួបលើកដំបូង ដោយសារតែខាងនារីចំណាយច្រើនរួចទៅហើយទៅលើការតុបតែងខ្លួន ទិញសំលៀកបំពាក់ថ្មីៗ ស្បែកជើងកាបូបថ្មីៗសម្រាប់ត្រៀមខ្លួនក្នុងការណាត់ជួប។

យ៉ាងណាមិញ បុរសមិនគួរក្លាយជាអ្នកចេញប្រាក់រហូតទេ ក្នុងករណីខ្លះ បើសិនជាខាងនារីចង់ចេញប្រាក់ចំណែកខ្លួនឯងតាមបែបនារីរឹងមាំគឺគួរតែពិភាក្សាគ្នាត្រង់ៗថាអ្នកចង់ចែកប្រាក់គ្នា។

រូប​ភាពតំណាង

ខាងបុរសវិញបើសិនជាចង់ចេញប្រាក់ឲ្យពួកគេទាំងពីរ គឺគួរតែនិយាយត្រង់ៗយ៉ាងសុភាពរាបសារ ថាអ្នកចង់ចេញប្រាក់ឲ្យគេ តែបើសិនអ្នកទាំងពីរសម្រេចចិត្តធ្វើជាគូស្នេហ៍នឹងគ្នា ភាគីទាំងសងខាងគួរពិភាក្សាគ្នាបន្តទៀតលើការបែងចែកហិរញ្ញវត្ថុ៕  

រូប​ភាពតំណាង

ប្រភព៖: hbr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]