ថៃ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយរយៈមក អំពីទំនាក់ទំនងស្នេហាបែកបាក់ រវាង តារាស្រី Vill Wannarot និងគូស្នេហ៍ លោក Jes Jespipat ក្រោយបានសាងស្នេហ៍នឹងគ្នារយៈ ពេល៤ឆ្នាំ ទីបំផុត ភាគីខាងប្រុស ក៏បានចេញមកបញ្ជាក់ពីរឿងរ៉ាវមួយនេះ ឲ្យហ្វេនៗអស់ការសង្ស័យ។
ថ្មីៗនេះ លោក Jes Jespipat បានចេញមកផ្ដល់បទសម្ភាសន៍មួយ និងបានសារភាពថា លោកពិតជា បានបែកគ្នាជាមួយនឹងគូស្នេហ៍ តារាស្រី Vill ពិតប្រាកដមែន ដែលការបែកគ្នានេះ ពួកគេបានចែកផ្លូវគ្នាមួយរយៈហើយ ខណៈដែលពួកគេ ក៏បានព្យាយាមកែសម្រួលគ្នាជាបន្តបន្ទាប់ និងបានព្យាយាមអស់ពីសមត្ថភាព ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយនៅទីបញ្ចប់ ការសម្រេចចិត្តនេះ ពួកគេ ក៏បានយល់ព្រមយ៉ាងល្អ។ ខណៈដែលរូបលោក ក៏បានសូមទោសដែលធ្វើឱ្យហ្វេមានអារម្មណ៍ខកចិត្ត។ យ៉ាងណាមិញ ចំពោះរឿងដែលទាក់ទងនឹងភាគីទី៣ តារាប្រុសរូបនេះ ក៏បានផ្ដល់ចម្លើយយ៉ាងច្បាស់ណាស់ថា គឺមិនមានពាក់ព័ន្ធនឹងអ្នកណានោះទេ ហើយសម្រាប់តារាស្រី Prang ត្រឹមតែជាមិត្តរួមការងារដ៏ល្អម្នាក់ ខណៈដែលរូបលោក ក៏បានសូមទោសដល់រូបនាង ដែលត្រូវបានគេរិះគន់ និយាយមិនល្អចំពោះនាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]