ស្នេហា៖ ជាការពិតណាស់ នេះគឺជាសម័យបច្ចេកវិទ្យា ដែលរាល់មនុស្សទាំងអស់សុទ្ធតែអាចទាក់ទងគ្នាតាមរយៈទូរស័ព្ទ ឬវីដេអូខល និងថែមទាំងអាចជជែកគ្នាតាមអនឡាញទៀតផង។ គូស្នេហ៍ខ្លះគឺផ្ដើមចេញពីស្គាល់គ្នាតាមអនឡាញនេះហើយ បន្ទាប់មកក៏សម្រេចចិត្តណាត់ចួបគ្នានៅខាងក្រៅវិញម្ដង ឯខ្លះទៀតបែរជាចួបរឿងហួសចិត្តមួយចំនួនដូចជា ដៃគូណាត់របស់អ្នកមានផ្ទៃមុខមិនដូចរូបភាពដែលគេបានបង្ហោះនៅលើបណ្ដាញសង្គម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះប្រាកដជាខកចិត្តខ្លាំង ដ្បិតខំរំពឹងទុកថាផ្ទៃមុខគេនឹងស្រស់ស្អាតខ្លាំងដូចរូបភាពក្នុងអនឡាញ ខ្លះទៀតក៏សម្រេចចិត្តដើរចេញពីដៃគូណាត់តែម្ដង តែបើសិនរឿងនេះកើតលើអ្នកបែបជាក់ស្ដែងវិញ តើអ្នកគួរធ្វើយ៉ាងណា?

១. សួរគេឲ្យច្បាស់សិន

មុនពេលសម្រេចចិត្តចេញទៅចួបគេនៅខាងក្រៅ អ្នកត្រូវសួរគេឲ្យច្បាស់ថារូបថតដែលគេបានបង្ហោះនៅលើបណ្ដាញសង្គមនោះគឺគេថតនៅពេលណា ឬជារូបចាស់ទេ? ហើយបច្ចុប្បន្នផ្ទៃមុខគេគឺបែបណា?

២. ពិនិត្យមើលរូបថតដែលគេបានបង្ហោះ

បើអ្នកមិនចង់សួរគេផ្ទាល់ទេ សូមពិនិត្យមើលរូបថតដែលគេបានថតនៅពេលចូលរួមកម្មវិធីណាមួយ ហើយព្យាយាមស្វែងរកកាលបរិច្ឆេទរបស់កម្មវិធីនោះ ដើម្បីឲ្យដឹងច្បាស់ថារូបនោះទើបតែថតទេឬក៏ជារូបចាស់។

រូបភាពតំណាង

៣. សុំវីដេអូខលជាមុនសិន

ដើម្បីឲ្យប្រាកដច្បាស់ថារូបនៅលើបណ្ដាញសង្គមរបស់គេដូចរូបពិត ព្យាយាមស្នើសុំឲ្យមានការវីដេអូខលនិយាយជាមួយគ្នាជាមុនសិន។ ធ្វើបែបនេះ អ្នកមុខជាដឹងថានេះជារូបថតរបស់គេពិតមែន។

៤. ព្យាយាមយល់ពីគេ

បើសិនអ្នកចួបគេនៅខាងក្រៅហើយ តែផ្ទៃមុខគេមិនដូចរូបសោះ អ្នកកុំទាន់អាលឆ្លេឆ្លា គួរព្យាយាមយល់ពីគេ យកចិត្តគេមកដាក់ចិត្តយើង ព្រោះអ្នកដែលចូលចិត្តកែរូបថត គឺតែងតែជាមនុស្សមិនសូវមានទំនុកចិត្តលើខ្លួនឯង។

រូបភាពតំណាង

៥. សម្រេចចិត្តថាអ្នកគួរចាត់ការយ៉ាងណា

បើសិនអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ឬខកចិត្តខ្លាំង ដែលរូបថតរបស់ដៃគូណាត់មិនដូចរូបបង្ហោះនៅលើបណ្ដាញសង្គម អ្នកត្រូវតែធ្វើការសម្រេចចិត្តថានិយាយប្រាប់គេតាមត្រង់ឬលាក់វាទុក? បើសិនជាអ្នកចង់ប្រាប់គេតាមត្រង់ សូមប្រើភាសាដ៏ទន់ភ្លន់។

៦. ចាកចេញដោយគួរសម

ក្នុងករណីអ្នកមិនអាចទទួលយកបានទេ បន្ទាប់ពីរៀបរាប់ប្រាប់ពីភាពមិនសប្បាយចិត្តរបស់អ្នកទៅលើរូបថតរបស់គេ សូមអ្នកចាកចេញចុះ តែត្រូវធ្វើវាដោយការគួរសម ដោយប្រើហេតុផលថាអ្នករវល់ ឬមានការងារផ្សេងៗ ដែលធ្វើដូចនេះជួយឲ្យដៃគូណាត់របស់អ្នកមិនខ្មាសអ្នក។

ជាធម្មតា អ្នកមិនគួររំពឹងទុកខ្លាំងពេកទេថា ដៃគូណាត់របស់អ្នកមានរូបរាងមុខមាត់ដូចក្នុងរូបថតដែលគេបានបង្ហោះនៅលើបណ្ដាញសង្គម ព្រោះសម័យនេះហើយ គ្មានអ្នកណាចង់ឲ្យខ្លួនឯងមើលទៅមិនសូវស្រស់ស្អាត មិនសូវជឿជាក់នៅលើបណ្ដាញសង្គមទេ ហើយរឿងកែរូបបានក្លាយជារឿងធម្មតាទៅហើយក្នុងស្រទាប់យុវវ័យ ដូច្នេះសូមកុំរំពឹងទុកខ្លាំងពេក នោះពេលចួបផ្ទាល់ អ្នកនឹងមិនខកចិត្ត៕  

រូបភាពតំណាង

ប្រភព៖: top10

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]