កូរ៉េខាងត្បូង៖ ដូចដឹងស្រាប់ហើយថា ក្រុមនារី BLACKPINK បានចាប់ផ្តើមដំណើរការប្រគុំតន្រ្តីទេសចរណ៍ពិភពលោក «BORN PINK» របស់ពួកគេនៅក្នុងខែតុលា ឆ្នាំ ២០២២ ដោយទាក់ទាញទស្សនិកជនទូទាំងពិភពលោកនៅក្នុងទីក្រុងធំៗ ជាច្រើនប្រទេស។

ជាក់ស្តែងអស់រយៈពេលជិតមួយឆ្នាំ ដំណើការប្រគុំតន្ត្រីរបស់ពួកគេបានបន្តឥតឈប់ឈរ ដោយឈានដល់ការសម្តែងចុងក្រោយ ដ៏ធំដែលបានគ្រោងទុកនៅខែក្រោយក្នុងខែកញ្ញានៅឯ Gocheok Sky Dome ដ៏ល្បីល្បាញក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមពេលនេះ ប្រាក់ចំណូលរបស់ BLACKPINK ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោករយៈពេលមួយឆ្នាំរបស់ពួកគេត្រូវបានប៉ាន់ប្រមាណ ហើយចំនួនកំពុងកើនឡើងខ្លាំងជាលំដាប់។

ដោយក្នុងនោះ ពួកគេត្រូវបានគេរាយការណ៍ថារកបានចំនួន ៣៥០ ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ២៦៤.៥ លានដុល្លារ។ ជាមួយនឹងតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែត សម្តែងការកោតសរសើរ ចំពោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមតារាស្រីរូបនេះ ទទួលបានត្រឹមតែពីការប្រគុំតន្រ្តីទេសចរណ៍ពិភពលោករបស់ពួកគេប៉ុណ្ណោះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]