កូរ៉េ៖ មិត្តយុវវ័យ ដែលនិយមគាំទ្រតារាចម្រៀង Kpop ច្បាស់ជាដឹងហើយថា មួយរយៈមុន Kim Namjoon ឬ RM ត្រូវបានគេជេរប្រមាថ រិះគន់ថា លោកមិនគោរពសាសនា Muslim ព្រោះតែលោកបាន share ចម្រៀងមួយបទលើ IG Story កាលពីពេលកន្លងទៅ។
ស្ងាត់មួយរយៈខ្លី លោកក៏បានចេញមុខបកស្រាយពីរឿងពាក់ព័ន្ធចម្រៀងនោះថា វាគ្រាន់តែជាចម្រៀងសោះ លោកមិនត្រូវចាំបាច់សុំទោសទេ ខ្លួនលោកនិយាយតែប៉ុណ្ណឹងទេ លោកអាយុ ៣០ ឆ្នាំហើយ។ បន្ថែមពីនោះ RM បានបន្ដទៀតថា ខ្លួនមិនមានបំណងប្រមាថសាសនាណាមួយនោះទេ ហើយលោកក៏បានដឹងពីអ្វីគ្រប់យ៉ាងតាមរយៈ Instagram នោះដែរ។
ជាពិសេស មេក្រុម BTS រូបនេះ បាននិយាយទៀតថា រយៈពេលជាង១០ឆ្នាំមកនេះមានរឿងជាច្រើនណាស់បានកើតឡើង ដូចនេះ លោកមិននិយាយច្រើននោះទេ។ លើសពីនោះ Namjoon ប្រាប់ហ្វេនឲ្យជឿជាក់លើអ្វីដែលលោកបាននិយាយ ដោយនិយាយថា ម៉ាត់ណាគឺម៉ាត់នឹង លោកមិនចង់បកស្រាយច្រើននោះទេ៕
ប្រភព៖ BTS' Story
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]