ស្នេហា៖ មានបុរសជាច្រើននៅក្នុងលោកយើងនេះ ដែលមានសង្សារ ឬ ភរិយាហើយ ក៏នៅតែលួចទាក់ទងមនុស្សស្រីខាងក្រៅៗទៀត ដែលខ្លះក៏យកមួយគ្រាៗ ហើយខ្លះទៀតក៏យកនាងបែបជាប់លាប់ ធ្វើឲ្យនារីជាភរិយា ឬគូសង្សារ ឈឺចិត្តឆ្អិតទ្រូងខ្លាំង រហូតបង្កជាជំលោះផ្សេងៗ។ ឈ្មោះជាអ្នកទី៣គឺមិនល្អទេ ហើយនារីម្នាក់ៗនៅក្នុងលោកក៏មិនសមនឹងធ្វើជាអ្នកទី៣របស់អ្នកណាដែរ រឹតតែមិនសមនឹងទាក់ទងលួចលាក់ជាមួយសង្សារឬប្ដីរបស់អ្នកដទៃ។
នារីខ្លះសុខចិត្តធ្វើជាស្រីកំណាន់លួចលាក់របស់បុរសម្នាក់នោះ ដោយសារតែជ្រុលខ្លួនស្រលាញ់ដកចិត្តមិនរួច ឯខ្លះទៀតក៏សម្លឹងឃើញទឹកប្រាក់ឬទ្រព្យសម្បត្តិរបស់បុរសម្នាក់នោះ។ ចុះធ្លាប់ឆ្ងល់ទេថា ហេតុអីទៅបានជានារីខ្លះចូលចិត្តចង់បានតែរបស់គេបែបនេះ ទាំងដែលខ្លួនឯងមានសម្រស់ស្រស់ស្អាត មានប្រុសដែលនៅទំនេរចោមរោមស្រលាញ់មិនដាច់សោះ?
១. ដើម្បីភាពស្រួលខ្លួន
នារីខ្លះគិតថាបើសិនធ្វើស្រីលួចលាក់របស់បុរសណាម្នាក់ គឺវាផ្ដល់ភាពងាយស្រួលមកឲ្យខ្លួនឯងខ្លាំងណាស់ ដោយមិនចាំបាច់ចំណាយពេលច្រើនជាមួយបុរសម្នាក់នោះដូចជាគូសង្សារឬភរិយារបស់គេនោះទេ ហើយថែមទាំងបានសម្ភារៈទំនើបៗ ដែលបុរសនោះទិញយកមកឲ្យជាការយកចិត្តយកថ្លើម ទាំងដែលនាងត្រូវចេញទៅជាមួយគេម្ដងម្កាលប៉ុណ្ណោះ។
២. ចង់បានចំណាប់អារម្មណ៍
នារីខ្លះចង់បានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនណាស់ និងចង់ឲ្យមនុស្សជុំវិញមើលមកនាងថានាងជាមនុស្សអស្ចារ្យ នាងស្អាត នាងពូកែ នាងជឿជាក់ ទើបបានជាខំប្រឹងធ្វើជាមនុស្សលួចលាក់របស់គេ។ នាងចូលចិត្តអារម្មណ៍ពេលបុរសដែលមានចំណងរួច រត់មករកនាង មកស្រលាញ់នាង មកយកចិត្តនាង ដោយហ៊ានធ្វើអីគ្រប់យ៉ាងដើម្បីបាននៅជាមួយនាង។
៣. ចង់ផ្ចាញ់មនុស្សស្រីឯទៀត
នារីមួយចំនួនមិនបានស្រលាញ់បុរសម្នាក់នោះមែនទែនទេ តែចិត្តបែរជាចង់ឈ្នះចង់ផ្ចាញ់នារីជាសង្សារឬភរិយារបស់បុរសម្នាក់នោះ ចង់ឲ្យនារីជាសង្សារឬភរិយាឈឺចិត្តឆ្អិតទ្រូង ចង់ធ្វើឲ្យនារីជាសង្សារឬភរិយាគិតថាខ្លួនឯងអន់ជាងខ្លួនឯងទៅទៀត ព្រោះបុរសជាប្ដីឬជាសង្សារចេះតែមករកនាង។
៤. ធ្វើឲ្យខ្លួនឯងមានមោទកភាព
នាងមានមោទកភាពណាស់ពេលយកបានបុរសដែលមានចំណងរួច ក៏ព្រោះនាងគិតថាស្រីដទៃមិនល្អជាងនាងទេ ដូច្នេះហើយទើបបុរសម្នាក់នោះសុខចិត្តលួចលាក់គ្រប់ច្រកល្ហកឲ្យតែបានមករកនាង។
៥. ប្រាក់
ប្រាក់ជាកត្តាសំខាន់មួយដែលធ្វើឲ្យនារីខ្លះសុខចិត្តធ្វើជាគូកំណាន់លួចលាក់របស់បុរសដែលមានចំណងរួច ព្រោះគិតថា មិនបាច់ធ្វើការងារហត់ គេងចាំតែចាយប្រាក់របស់គេ៕
ប្រភព៖: pulse
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]