ភ្នំពេញ៖ ភាពអស្ចារ្យ! កក្រើកញាប់ញ័រ! ការបង្ហាញសមត្ថភាពចម្រុះដ៏ពិសេសនៅក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ បានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍នេះ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានសម្រិតសម្រាំងជម្រុះបេក្ខជនជាបន្តបន្ទាប់ បេក្ខជនដែលពោរពេញដោយសមត្ថភាពជាច្រើនរូបបានឡើងដល់វគ្គបង្ហាញនៅលើឆាកលំដាប់ពិភពលោក និងចាក់ផ្សាយវគ្គ Judge Audition លើកកញ្ចក់ទូរទស្សន៍ហើយ ។

រូបភាព

ក្នុងរាត្រីសប្តាហ៍ដំបូងនៃរដូវកាលថ្មីនេះ មានបេក្ខជនវ័យក្មេងខ្ចីមួយរូបបានឡើងមកបង្ហាញពីភាពអស្ចារ្យយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ បេក្ខជនកុមារា អេរ៉េន មានអាយុ ៨ឆ្នាំ បានឡើងបង្ហាញសមត្ថភាពការចងចាំពិសេសរបស់ផែនទីពិភពលោក។

រូបភាព

គ្មានខុសសូម្បីមួយដែលធ្វើឲ្យគណ៉កម្មការនិងអ្នកទស្សនាក្នុងស្ទូឌីយោអបអរសាទរយ៉ាងកងរំពងតែម្តង។

ហើយរឹតតែគួរឲ្យរំភើបនោះគឺការបានទទួលប៊ូតុងមានពីគណៈកម្មការ ក្រឹម ដែលអាចឲ្យរូបគេឈានដល់វគ្គផ្សាយផ្ទាល់ដោយស្វ័យប្រវត្ត។

នេះទើបតែសប្តាហ័ដំបូងប៉ុណ្ណោះ នៅមានសមត្ថភាពកូនខ្មែរដ៏អស្ចារ្យជាច្រើនដែលនឹងបង្ហាញមុខជាបន្តបន្ទាប់ក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរិ៍ ម៉ោង ៨យប់ ។

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]