កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ៣១ ខែសីហា  តារាសម្តែង Park Jung Min និង Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេស្នើរសុំធ្វើជាតួឯកនាំមុខ នៅរឿងភាគដើមរបស់ Coupang Play មានចំណងជើងថា «Influenza»។

ជាមួយនឹងសហការនិពន្ធដោយ Han Ji Won (អ្នកនិពន្ធរឿង Parasite) និង Ji Ho Jin ដែលប្រាប់ពីដំណើររឿងរបស់ទាហានម្នាក់ និងមិត្តស្រីរបស់លោក ដែលបានបែកបាក់គ្នាភ្លាមៗ មុនពេលពិភពលោកត្រូវបានគ្របដណ្ដប់ដោយ apocalypse ខ្មោចឆៅ ដែលបានលំនាំ​តាម​ប្រលោមលោក​របស់ Han Sang Woon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកខាងផលិតកម្ម YG នេះវិញ បានចេញបកស្រាយថា សិល្បៈកររបស់ខ្លួន ត្រូវបានក្រុមការងាររឿងភាគ «Influenza» ស្នេីសុំឲ្យចូលរួមសម្តែងជាតួអង្គឯកពិតមែន តែទោះជាយ៉ាងណា Jisoo នៅមិនទាន់មានប្រត្តិកម្មលើសំណើមួយនេះនៅឡើយទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Park Jung Min និង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]